ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

BREAKING NEWS: ទូតអាមេរិកគាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ានិងជំរុញដល់កម្ពុជាធានាដល់ការធ្វើដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ានបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះមីយ៉ាន់ម៉ា

ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។

លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។

បើតាមលោក ផៃ ស៊ីផាន ចីរភាពដែលសម្ដេចតេជោគិតគូរសម្រាប់អាស៊ានគឺការរៀបចំយន្តការទៅអនាគតសម្រាប់ដំណោះស្រាយមីយ៉ាន់ម៉ាដែលវាហួសពីការអនុវត្តន៍នូវកុងសង់ស៊ីសនេះទៀត។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាស៊ានឱ្យបង្កើតយន្តការចំនួន២ ដែលរួមមានយន្តការធានាដល់បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ានម៉ា ដោយថាដើម្បីបើកផ្លូវឱ្យមានការចរចា និងការបោះឆ្នោតនៅឆ្នាំ២០២៣នៅមីយ៉ាន់ម៉ា។

សម្ដេចតេជោបានលើកជាយោបល់ថា យន្តការឈប់បាញ់យ៉ាងហោចណាស់ត្រូវមានភាគីប្រធានអាស៊ានមុន ប្រធានអាស៊ានបច្ចុប្បន្ន និងប្រធានអាស៊ានបន្ទាប់ បូករួមនឹងលេខាធិការអាស៊ាន ដើម្បីសម្របសម្រួលការឈប់បាញ់នៅមីយ៉ាន់ម៉ា ដើម្បីរក្សាសន្ដិសុខស្វាគមន៍ដល់ប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាសម្រួលដល់ការសន្ទនារវាងគ្រប់ភាគីទាំងអស់ និងឈានដល់ការបោះឆ្នោតមីយ៉ាន់ម៉ានៅខែសីហា ឆ្នាំ២០២៣។ សម្ដេចបានណែនាំបន្ថែមថាក្រោយមានយន្តការបញ្ឈប់អំពើហិង្សាគឺត្រូវមានយន្តការផ្ដល់ជំនួយមនុស្សធម៌អាស៊ានបន្ថែមទៀត។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថាកម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com