ខេត្តមណ្ឌលគិរី៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថាទីតាំងសង្វៀនបញ្ជល់មាន់ និង អាប៉ោង ដែលកំពុងលួចបើកលេងយ៉ាងសប្បាយនៅចំណុចដំណាក់នាគ ស្ថិតនៅសង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងតែប្រហឺននឹង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នាលួចលាក់លេងល្បែងសុីសងខុសច្បាប់ ដែលអាចងាយនឹងបង្ករហានិភ័យឆ្លងជំងឺកូវីឌ១៩ នឹងជំងឺឆ្លងដ៏កាចសាហាវបំលែងថ្មី អូមីក្រុង។
បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានពីពលរដ្ឋដែលរស់នៅក្រុងសែនមនោរម្យថាមានអ្នកលួចបើសង្វៀនបញ្ជល់មាន់ និង អាប៉ោង ខុសច្បាប់ យើងក៍បានផ្តល់ព័ត៌មានជូនលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី តាមប្រព័ន្ធ Telegram លោក ឡោ សុខា បានចូលមើលតែមិនខ្ចីឆ្លើយតប។
ពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានស្នើសំុទៅលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជួយមានវិធានការទប់ស្កាត់រាល់បទល្មើសល្បែងសុីសងខុសច្បាប់ដែលកំពុងតែកើតមានលួចលាក់បើកលេងនៅក្នុងទឹកដីនៃអាចក្រខេត្តមណ្ឌលគិរីនេះផងទាន។អត្ថបទ នាយភ្លុក