រាជធានីភ្នំពេញ ៖ កម្លាំងជំនាញគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យ ទីតាំងផលិតនិងស្តុកគ្រឿងសំអាងមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ ក្រោយសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ បានប្រើប្រាស់ផលិតផលនេះ រងផលប៉ះពាល់ ។
ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ ចំណុចផ្ទះលេខ៤៧២ ផ្លូវដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបង្ហើបថា ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោយទទួល បានពាក្យបណ្ដឹងពីជនរងគ្រោះ ដែលកន្លងមកបាន ប្រើប្រាស់ផលិតផល MLN ធ្វើឲ្យរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម ។ ក្រោយប្រតិបត្តិការរួចរាល់ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួន យកទៅធ្វើការពិនិត្យពិសោធន៍បន្ថែម និងចាត់ការតាមនីតិវិធី ៕

ប្រភព: fast News