ខេត្តឧត្ដរមានជ័យ÷ មនុស្សតែងតែយកពាក្យមួយយកមកនិយាយតៗគ្នាថា មាន់ពងនៅលេីស្រូវបេីមិនអោយសុីស្រូវអោយសុីអីវិញ?
ពិតជាមិធម្មតាមែន តាទាការប៉ា អាចដឹកសិប្បកម្មអត់ច្បាប់រាប់ខែឆ្នាំមិនដែលមានសម្ថកិច្ច និងមន្ត្រីជំនាញណា អាចបង្រាបម្ដងណាឡេីយ។
ជារាងរាល់ថ្ងៃ បទល្មេីសដឹកជញ្ជូន សិប្បកម្មឈេី ខុសច្បាប់ពីរ ស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ
ដឹកឆ្លងកាត់ពីស្រុកមួយទៅខេត្តមួយបានរហូតដល់ទីក្រុងភ្នំពេញ បានដោយរលូន សង្ស័យមន្ត្រីជំនាញ់និងសម្ថកិច្ចនៅតាមដងផ្លូវ បានទទួលលាបសការៈ ពីក្រុមឈ្មួញអស់ទាំងនោះ ហេីយមេីលទៅ? ទេីបមិនបង្រាប តេីសមទេខ្លួនជាមន្ត្រីអនុវត្តច្បាប់និងមានតួរនាទីជាអ្នកថែរក្សារការពារព្រៃឈេី?
ជាក់ស្ដែងយប់ថ្ងៃអាទិត្យទី១៦ខែមករា ឆ្នាំ២០២២នេះ មេឈ្មួញ ដឹកជញ្ជូនសិប្បកម្មឈេីអត់ច្បាប់ឈ្មោះតា ទាកាប៉ា យករថយន្តម៉ាកTUNDRA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ W 5416 ដឹកសិប្បកម្មអត់ច្បាប់ ពីស្រុកអន្លង់វែង មកដល់សាលាជប៉ុន ផ្លូវំបំបែកចូលអូរស្វាយ ស្រាប់តែរថយន្តលោករបូតកាឡេកង់ក្រោយតែម្ដងទៅទេីបក្រុមការងារឆសារព័ត៌មានយេីងថតយករូបភាពបាន។
ឈ្មួញរូបនេះដឹក ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកជាំក្សានឆ្លងកាត់ខេត្ត ព្រះវិហារ ឆ្ពោះទៅទីក្រុងភ្នំបានដោយរលូន ដឹកស្ទេីបាក់រថយន្តមិនរំខានដល់សម្ថកិច្ចនិងមន្ត្រីជំនាញ ពាក់ពន្ធ័នៅតាមដងផ្លូវ អីបន្តិចសោះឡេីយ សង្ស័យថា លោកទាកាប៉ាេចះមន្តអាគមន៍ អូមអាម ក្ដាមដុត បន្ទន់ចិត្តសម្ថកិច្ចនិងមន្ត្រីជំនាញអស់ទាំងនោះ ហេីយមេីលទៅ ទេីបមិនហ៊ានបង្រ្កាប។
ប្រជាពលរដ្ឋបានលេីកឡេីងថាទ្រព្យសម្បត្តិធន់ធានធម្មជាតិព្រៃឈេីនៅក្នុងខេត្តឧត្ដមានជ័យអាចរងការរលាយហិនហោចនៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡេីយ ប្រសិនបេីមន្ត្រីជំនាញ និងសម្ថកិច្ច នៅតែអង្គុយចាំយកតែលុយពីក្រុមឈ្មួញធ្វេីសិប្បកម្ម ជាថ្នូរមិនធ្វេីការបង្រ្កាប។
ប្រជាពលរដ្ឋក៏ដូជាមន្ត្រីរាការ ក្នុងខេត្តឧត្ដរមានជ័យ សំណួមពរ ដល់លោកអឹុមសាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈេីខេត្តឧត្ដរមានជ័យ និងលោក វ៉ុនប៊ុធឿន នាយ
សង្កាត់រដ្ឋបាលព្រៃឈេីស្រុកអន្លង់វែង គួរមានវិធានការ ទៅលេីក្រុមឈ្មួញ កុំពុងធ្វេីសិប្បកម្មអត់ច្បាប់ក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នេះផងទាន ព្រោះព្រៃឈេីនៅជួរភ្នំដងរែក និងតាមព្រៃសហគមន៌នាៗ កំពុងរងការវិនាសបន្តិចម្ដងៗហេីយ។
រាល់ការចោទរបស់ប្រជាពលរដ្ឋអង្គភាពសារព័ត៌មានCRN News មិនអាចទំនាក់ទំនង
ទៅមន្ត្រីជំនាញដេីម្បីសុំធ្វេីការបកស្រាយនោះទេ
អង្គភាពសារព័ត៌មានយេីងរង់ចាំបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ៕ពូឃ្លោក