ខេត្តឧត្តរមានជ័យ ៖ សង្វៀនជល់មាន់មួយកន្លែងនៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
បើកលេងជារៀងរាល់ថ្ងៃតែគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានបង្ក្រាបសោះឡើយគឺទុក្ខបណ្តែតបណ្តោយឱ្យ បើកលេងបានដោយសេរី។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះគឺបើកលេងយូរណាស់មកហើយតែគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយហាក់បីដូចជាឆ្នាំងបាយរបស់សមត្ថកិច្ចអញ្ចឹង ។ ក្នុងនោះដែរគេក៏ស្គាល់ច្បាស់ថាម្ចាស់ទីតាំងល្បែងជល់មាន់នោះមានឈ្មោះ ឡេង ដែលរាល់ថ្ងៃនេះគេកំពុងតែគៀងគរក្រុមអ្នកញៀនល្បែងមកលេងទីតាំងរបស់ខ្លួនជារៀងរាល់ថ្ងៃ។
ក្នុងនោះដែរក៏មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើកំពុងតែសំដែងនូវការព្រួយបារម្ភចំពោះការរស់នៅរបស់ពួកគាត់ចំពោះបញ្ហាសេចក្តីសុខ សុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់ព្រោះថាបើទីតាំងណាមានបើកល្បែងស៊ីសងហើយទីតាំងនោះមិនយូរទេនឹងអាចកើតមានអំពើចោរកម្មផ្សេងៗជាក់ជាមិនខាន។
ដូច្នេះសូមសំណូមដល់លោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ ជាពិសេសស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបដល់ក្រុមញៀនល្បែងទាំងនេះផងដើម្បីរក្សាការពារនូវភូមិ ឃុំមានសុវត្ថិភាពជូនដល់ពលរដ្ឋ៕