ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ស្អែកនេះ!ក្រុមហ៊ុន ប៊ី.អាយ.អេស នឹងរៀបចំសិក្ខាសាលាស្ដីពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម»

(ភ្នំពេញ)៖យោងតាមការបង្ហោះក្នុងPageផ្លូវការរបស់ក្រុមហ៊ុន BIS Accounting and Tax Service ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារ នឹងរៀបចំបើកវគ្គសិក្ខសាលាស្ដីអំពី«គន្លឹះគ្រប់គ្រងហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលមួយថ្ងៃពេញចាប់ពីវេលាម៉ោង៨:00 នាទីព្រឹកដល់ម៉ោង៥:០០នាទីល្ងាចទីតាំងស្ថិតនៅភោជនីយដ្ឋានទន្លេបាសាក់២។

សូមជម្រាបជូនថា៖ បើយោងលិខិតអញ្ជើញរបស់ក្រុមហ៊ុន BIS Accounting and Tax Service បានគោរព អញ្ជើញ លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) និងជាប្រធានក្រុមប្រតិបត្តិការទី៧ ក្រសួងមហាផ្ទៃ ធ្វើជាវាគ្មិនដែលចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវគ្គសិក្ខាសាលានេះរយៈពេល១ថ្ងៃពេញតែម្ដង។

តើបងប្អូនចង់ដឹងពីគន្លឹះសំខាន់ៗក្នុងការគ្រប់គ្រង ដោះស្រាយ និងការពារហានិភ័យច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្ម ដែលក្រុមហ៊ុនអាចនឹងប្រឈមថ្ងៃអនាគតដែរ ឬទេ? តើបងប្អូនដែលបានចូលរួមក្នុងវគ្គសិក្ខាសាលានេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
បងប្អូនអាជីវករដែលបានចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
-ទទួលបានគន្លឹះការគ្រប់គ្រង ដោះស្រាយ និងការពារបញ្ហាប្រឈមពីច្បាប់សារពើពន្ធ និងច្បាប់ពាណិជ្ជកម្មដែលក្រុមហ៊ុនមិនធ្លាប់ដឹងពីមុន
-ទទួលបានចែករំលែកបទពិសោធន៍ល្អៗនិងថ្មីពីវាគ្មិន
-យល់ដឹងបន្ថែមពីបញ្ហាដែលធ្លាប់កើតឡើងចំពោះក្រុមហ៊ុនដទៃដើម្បីការពារក្រុមហ៊ុនរបស់ខ្លួន
-ចេះក្បូនរៀបចំក្រុមហ៊ុនក្នុងការគ្រប់គ្រងទុកមុននូវហានិភ័យផ្លូវច្បាប់។
-ទទួលបានការដោះស្រាយបញ្ហាផ្ទាល់ៗក្នុងវគ្គសិក្ខាសាលាតែម្ដងព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ការបង្កើតវគ្គសិក្ខាសាលានេះ ក្រោយមានការសំណូមពរពីបងប្អូនអាជីវករ ពាណិជ្ជករ ជាអតិថិជនរបស់ក្រុមហ៊ុនប៊ី.អាយ.អេស ដោយមានការកង្វាស់ខាតចំណេះដឹងផ្លូវច្បាប់ពន្ធដារ និងច្បាប់ពាណិជ្ជកម្ម ក្នុងធ្វើអាជីវកម្ម ជាកត្តាដែលបងប្អូនអាជីវករ ពាណិជ្ជករមានការព្រួយបារម្ភ ហើយកន្លងមកជារឿយៗតែជួបបញ្ហាទាំងអស់នេះ ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះក្រុមហ៊ុនប៊ី.អាយ.អេស ដែលជាក្រុមហ៊ុនសេវាកម្មពន្ធដារបានបើកវគ្គនេះឡើងក្នុងគោលបំណង ឲ្យអតិថិជនទទួលបានបទពិសោធន៍ចំណេះដឹងឲ្យបានកាន់តែទូលំទូយលាយដើម្បីពង្រឹកក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មរបស់ខ្លួន និងការការពារហានិភ័យផ្សេងៗ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com