ខណ្ឌចំការមន÷ ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីប្រភេទខ្នាតយក្ស3 កន្លែង ស្ថិតនៅ ទល់មុខនឹងអាគារដឹកប្រឹតនៅ ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ ពិសេសទៅទៀតនោះ គឺសំបូរទៅដោយភ្ញៀវបរទេស ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីត១៩(Covid19)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូឆ្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ ហ្គេមបាញ់ត្រីខ្នាតយក្ស ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមន នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកយិន សាន អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌចំការមន មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕