ខេត្តកណ្តាល៖សន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក សាំង សារ៉ុម ប្រធានសមាគមន៍អ្នកកាសែតកម្ពុជាដើម្បីអភិវឌ្ឍន៍ បានផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានដោយបានអះអាងថាលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តកណ្តាល បានរំលោភលើដីរបស់លោកដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៤ ដោយបញ្ជារកម្មករយកគ្រឿងចក្រ មកឈូសឆាយ និងវាយរបងថ្មដែលបានចាក់ធ្នឹម អោយបែកបាក់ខ្ទេចខ្ទី ហើយបានដាក់គ្រឿងចក្រ ដាក់បន្ទះដែកទប់ដី(ស៊ីផាយ)កុំឲ្យបាក់ដីចូល និង បានបុកគ្រឹះជាច្រើនសសរ មិនដឹងថាមានគម្រាងធ្វើអ្វីឲ្យពិតនោះទេ?
លោក សាំង សារ៉ុម បានរៀបរាប់ថាលោកមានដីមួយកន្លែងមានទំហំ២០x២០ម៉ែត្រ នៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងខ្មៅ ខេត្តកណ្តាល ដែលបានរស់នៅកាន់កាប់តាំងពីឆ្នាំ១៩៨៤មកម៉្លេះ។ ក្រោយមកក៏មានគម្រោងស្តារប្រឡាយទឹកស្អុយចំនួន០៤ ខ្សែ និង គម្រោងសាងសង់ស្ពានផ្លូវបេតុងព្រែកដើមលាប ស្ថិតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ គណ:កម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ អនុគណ:កម្មការខេត្តកណ្តាល បានធ្វើការដោះស្រាយផលប៉ះពាល់ជូនលោក សាំង សារ៉ុម ដែលបានប៉ះពាល់ដូចជារោង បង្គោលថ្ម របងឥដ្ឋ ដែលបានទទួលថវិការចំនួន ៣.១៧៨,៧៥ដុល្លា(បីពាន់មួយរយចិតសិបប្រាំបី និង ចិតសិបប្រាំសេន) ហើយគណៈកម្មការដោះស្រាយផលប៉ះពាល់បានឯកភាពឲ្យលោក សាំង សារ៉ុម រស់នៅលើទីតាំងចាស់១០០% តាមការស្នើសុំរបស់លោក នេះបើតាមការអះអាងរបស់លោក សាំង សារ៉ុម បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។ ក្រោយមកលោក ម៉ឹង យូឡេង ក៏បានឲ្យគ្រឿចក្រស្ទូចលូរយកដាក់តែម្តង ហើយក៏ចាប់ផ្តើមមានទំនាស់ចាប់ពីពេលនោះមក មិន ចេះចប់ មិនចេះហើយ។
លោក សាំង សារ៉ុម បានឲ្យដឹងថា ករណីនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ លោក សាំង សារ៉ុម ក៏បានដាក់ពាក្យប្តឹងគោរពជូនឯកឧត្តម ម៉ៅ ភារុណ សុំប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត កណ្តាល ពីករណីដែលលោក ម៉ឹង យូឡេង បញ្ជាឲ្យកម្មករយកគ្រឿងចក្រ មកឈូសឆាយ និង វាយរបងថ្ម ដែលចាក់ធ្នឹមឲ្យបែកបាក់អស់ ហើយកាយដីក្នុងដីឡូតិ៍ ដើម្បីដាក់លូ តែបច្ចុប្បន្នបានយកដែកបុកទប់ដីដែលមានទំនាស់នេះ។
លោកសាំងសារ៉ុមបានអះអាងថាការរំលោភកាន់កាប់ដីរបស់គាត់នេះចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ រូបលោក បានដាក់ពាក្យបណ្តឹង គោរពជូនឯកឧត្តម ម៉ៅ ភារុណ អតីតអភិបាលនៃគណ: អភិបាលខេត្តកណ្តាល សុំប្តឹងពីឈ្មោះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹងជញ្ជូនខេត្តកណ្តាល បានបញ្ជាឲ្យគ្រឿងចក្រ ទៅឈូសឆាយ និង វាយរបងថ្ម ដែលបានចាក់ធ្នឹមបណ្តាលឲ្យបែកបាក់អស់ ហើយកាយដីនៅក្នុងដីឡូតិ៍ទាំងស្រុង ដើម្បីដាក់លូ។
ហើយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ លោក សាំង សារ៉ុម បានដាក់ពាក្យសុំអន្តរាគមន៍ គោរពជូនឯកឧត្តម គង់ សុភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល នាពេលបច្ចុប្បន្នស្នើសុំជួយអន្តរាគមន៍ដីធ្លី០១ កន្លែង ស្ថិតនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយពីបានធ្វើលិខិតអន្តរាគមន៍ទៅឯកឧត្តម គង់ សុភ័ណ្ឌ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតលេខៈ ១៩៩៥ ស.ជ.ណ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្ត បានជម្រាបទៅលោកប្រធានមន្ទីរសាធារណការ និង ជញ្ជូនខេត្តកណ្តាល។ ដោយមានកម្មវត្ថុ៖ ស្តីពីសំណើសុំជួយអន្តរាគមន៍ ឲ្យលោក ម៉ឹង យូឡេង ធ្វើព័ត៌មានលំអិតទៅលើបញ្ហាដែលលោក ម៉ឹង យូឡេង មានបំណងយកដីឡូតិ៍របស់លោក នៅចំណុចព្រែកដើមលៀប ស្ថិតនៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើជាស្ថានីយ៍បូមទឹក ឬ រោចក្របង្ហូរទឹក តែលោក មិនដឹងថាការបង្ហូរទឹកពីណា ទៅណា? គម្រោងនេះធ្វើខែណា ឆ្នាំណា? ហើយគម្រោងឯកភាពពីក្រសួងណាខ្លះ? ហើយលោកសូមឲ្យលោក ម៉ឹង យូឡេង ផ្តល់គម្រោងនេះទៅលោកដែលជាម្ចាស់ដីបានដឹងពិតប្រាកដ ដើម្បីលោកធ្វើការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ ឬ កាសែតកុំឲ្យមានការភាន់ច្រឡំ។
បើទោះជាមានលិខិតជម្រាបទៅលោក ម៉ឹង យូឡេង យ៉ាងណាក្តីក៏លោក ម៉ឹង យូឡេង មិនមានការឆ្លើយតបនោះទេ។
ក្នុងករណីនេះរដ្ឋបាលក្រុងតាខ្មៅក៏បានចេញលិខិតលេខ៖ ០០៦ ល.អ.ជ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់លោក នូ សុវណ្ណរ៉ា អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ សូមគោរពអញ្ជើញ លោកប្រធានមន្ទីរ ឬ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល លោក ទូច សារិន អនុប្រធានការិយាល័យនីតិកម្ម និង សម្រុះសម្រួលវិវាទមូលដ្ឋានក្រុង លោកប្រធានការិយាល័យភូមិបាលក្រុង លោកស្រីចៅសង្កាត់ព្រែកហូរ លោកមេភូមិព្រែកហូរកើត១ លោក សាំង សារ៉ុម ដើម្បីចូលរួមកិច្ចប្រជុំ សម្របសម្រួលករណីដីធ្លីនៅចំណុចប្រឡាយ៦៥ ស្ថិតនៅភូមិ ព្រែកហូរកើត១ សង្កាត់ ព្រែកហូរ តែលោក ម៉ឹង យូឡេង មិនបានចូលរួមនោះទេ៕