រាជធានីភ្នំពេញ ៖ ទីតាំងអាជីវកម្មល្បែង Casino លំដាប់VIP ដែលមានយីហោឈ្មោះថា《 សប្បាយរីករាយ ពន្លឺព្រះអាទិត្យ》កំពុងតែបើកទទួលភ្ញៀវដែលញៀនល្បែងគ្រប់ទិសទីចូលមកលេងទាំងយប់ ទាំងថ្ងៃដោយមិនខ្លាចអាជ្ញាធរក្នុងមូលដ្ឋាននោះទេ ទីតាំងល្បែងកាស៊ីណូលំដាប់V I P នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានប្រាប់ឲ្យដឹងថាទីតាំងអាជីកម្មល្បែងCasino ដែលធំលំដាប់V I P យីហោ សប្បាយរីករាយ ពន្លឺព្រះអាទិត្យនេះគេមើលឃើញថាមានអ្នកញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃមិនដាច់នោះឡើយ តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណាចុះមកត្រួតពិនិត្យទីតាំងហ្គេមបាញ់ត្រីonline លំដាប់Casino V I P នេះនោះទេ។
យើងមិនទាន់ដឹងថាទីតាំងនេះតើមានលិខិតអនុញ្ញាតប្រកបអាជីវកម្មដែររឺក៏យ៉ាងណានោះទេ ដោយលែកទីតាំងខាងលើនេះមានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ជាច្រើនផងដែរ ។
ពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលេីនេះបេីកលេងបានដោយមិនខ្លាចការឆ្លង និងរីករាលដាលនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីង ក៌ដូចជា ភូមិ ឃុំ សុវត្ថិភាព របស់ប្រមុខរារដ្ឋាភិបាល ។
ពលរដ្ឋបានបន្តថា រឺមួយក៏ម្ចាស់ទីតាំងល្បែងខុសច្បាប់ខាងលើនេះ នឹងអាជ្ញាធរមានការត្រូវផ្លែ ត្រូវដងគ្នារឺក៏យ៉ាងណាទើបសមត្ថកិច្ចនិងអាជ្ញាធរមិនហ៊ានចុះបង្ក្រាបនៅទីតាំងកន្លែងខាងលើនេះ ដោយខ្លាចបែកឆ្នាំងបាយរបស់ខ្លួនឬក៏យ៉ាងណា?
ដូច្នេះហេីយ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ អភិបាល ខណ្ឌ នឹង លោក អធិការខណ្ឌ មេត្តាត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបផង ដេីម្បីមានភាពសន្ដិសុខក្នុងសង្គម ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ដ៏កាចសាហាវ នឹង ភូមិ ឃុំ សុវត្ថិភាព នៅក្នុងប្រទេសកម្ពុជាយេីងផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាពសារព័ត៌មានCRNNews យើងរង់ចាំធ្វើការបកស្រាយបំភ្លឺពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការផងដែរ៕