ខេត្តកណ្តាល៖ ករណីហិង្សាមួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើល ខណះអ្នកមើលការខុស ត្រូវ ម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វៃគ្នាជាមួយ ម្ចាស់សង្វៀនជល់មាន់ ស្រុកស្អាងក្នុងកាស៊ីណូ កាឡាក់ស៊ី បណ្តាលអោយអ្នករងរបួសពីនាក់ ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកកោះធំ ធ្វើការឃាត់ខ្លួន ។
ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី នៅចំណុចកាស៉ីណូ កាឡាក់ស៉ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះទី១ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បុគ្គលិកកាស៉ីណូ ទី២ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ដ្រីចូលនិវត្តន៍ ។
ជនសង្ស័យមានឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកេីតហេតុ មុខរបរ បុគ្គលិកកាស៉ីណូ ។
បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ(ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន ១,០០០,០០០៛ ពួកគេជជែកគ្នាយ៉ាងខ្លាំង ឈានដល់ការប្រេីហិង្សាដាក់គ្នា ដោយជនសង្ស័យ និងបក្ខពួកប្រហែល ៧-៨នាក់ បាននាំគ្នាទៅវាយ លេីជនរងគ្រោះទាំងពីរនាក់ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ ម៉ុន វណ្ណា ជាច្រេីនដៃថែមទៀតផង ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃ ម៉ាក Oppo មិនចាំស៊េរី ពណ៌ស-ខ្មៅ ទៅលេីឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រេីពាក្យសំដីគំរាមកំហែងថា អញមេនៅជ្រៃធំ “អ្ហែង(ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រមទាំងជេរប្រមាថជាច្រេីនទៀត។
ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕