រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២មានពលរដ្ឋ៣៥នាក់នាំគ្នាមកឈតវ៉ាទាមទាប្រាក់ដែលពួកគាត់បានទិញដីឡូត៍បង់រំលួសពីក្រុមហ៊ុនឈ្មោះ ប៊ីអេច អចលនទ្រព្យ ដែលស្ថិតនៅខាងកើតផ្សារទំនើបអុីអន២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់អស់ជំនឿជឿជាក់ទៅលើការសន្យាពីម្ចាស់ក្រុនហ៊ុន ប៊ីអេច អចលនទ្រព្យ។
ជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា មុនពួកខ្ញុំសម្រេចចិត្តទិញលក់ដីឡូត៍បង់រំលួសជាមួយក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ គឺដោយសារតែលោកស្រី ពិន សៀរ៉ាវី មានអាយុ៤២ឆ្នាំមានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៩៤៦ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានជូនពួកខ្ញុំទៅមើលទីតាំងដីដែលស្ថិតនៅភូមិ សំបួរ ឃុំ ជើងរាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយបានធ្វើបទបង្ហាញពីសក្ដានុពលនឹងការអភិវឌ្ឍន៍គម្រោងដីឡូត៍យ៉ាងល្អឥតខ្ចោះឆោះ ហើយក៍បានបង្ហាញឯកសារកម្មសិទ្ធដីឡូត៍ដែលបានពុះលក់ទើបធ្វើឲ្យពួកខ្ញុំជឿជាក់ក៍បាននាំគ្នាបង់ប្រាក់ទៅតាមកិច្ចសន្យារបស់ក្រុមហ៊ុនដែលមានអ្នកខ្លះបង់ចាប់ពី $1000ទៅ $2000 និងអ្នកខ្លះទៀតបង់រំលួសក្នុងមួយឡូត៍ចាប់ពី $146ឡើង ទៅតាមទីតាំងដីល្អឬដីកែង ។
បន្ទាប់ពីពួកគាត់បង់ប្រាក់បាន ៥០ទៅ៧០ភាគរយស្រាប់តែលិចឭដំណឹងថាក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ យកប្លង់ទៅបញ្ចាំរហូតលក់ដីឲ្យទៅអ្នកដ៏ទៃបាត់រហូតមានការដកហូតបង្គោលឡូត៍ចេញអស់ ពួកគាត់ក៍បាននាំគ្នាទៅដល់ស្នាក់ការក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ដើម្បីដោះស្រាយគ្នា ។
យោងតាមពលរដ្ឋដែលបានទិញដីឡូត៍ខាងលើបានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ឈ្មោះ ពិន សៀរ៉ាវី ក៍បានចេញមុខដោះស្រាយថាមិនអីទេដោយសារតែមានបញ្ហាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដីមិនបាត់ទៅណាទេក្រោយមកលោកស្រី ពិន សៀរ៉ាវី បានបញ្ជារឲ្យ បុក្គលិកទូរសព្ទទៅពួកគាត់ឲ្យបង់ប្រាក់តាមការកំណត់បើមិនដូចឆ្នោះទេប្រយ៉ាត់ក្រុមហ៊ុនដកហូតយកដីវិញ។
ពួកគាត់បន្តរថាពួកខ្ញុំបានចំណាកស្រុកមកពីគ្រប់ទិសទីខ្លះធ្វើការសំណង់ ខ្លះទៀតជាអ្នកអានាម័យ ខ្លះលក់ លៀសហាល និងរត់ម៉ូតូកង់បីជាដើម (ល) ពួកខ្ញុំសង្ឃឹមថានឹងបានដីមួយឡូត៍ពីកម្លាំងញើសឈាមហើយថ្ងៃអនាគត់ក្រែងមានលទ្ធភាពអាចសង់ផ្ទះតូចមួយគ្រាន់បានរស់នៅមានទ្រនំនិងគេ តែជាអកុសលបែជាមកទិញចំដីខ្យល់បែបនេះ។
លោកស្រី ពិន សៀរ៉ាវី បានកុហក់ពួកខ្ញុំម្តងហើយម្តងទៀតដោយសន្យាថា និង ប្រគល់ប្រាក់ជូនពួកខ្ញុំវិញ តែលោកស្រី ពិន សៀរ៉ាវី មិនគោរពសន្យារហូត រុះផ្លាកយីហោក្រុមហ៊ុនរត់កិច្ចនិងប្លុកលេខទូរសព្ទពួកខ្ញុំពេលដែលហៅទូរសព្ទទៅ។
អង្គភាពសារព័ត៌មានយើងខ្ញុំបានព្យាយាមហៅទូរសព្ទទៅលេខដែលបានដាក់ជាប់និងផ្លាកក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ជាច្រើនខ្សែតែមិនអាចទាក់ទងបាននោះទេ
ពលរដ្ឋដែលមកឈរតវ៉ានៅមុខក្រុមហ៊ុនបានសំណូមពរដល់អជ្ញាធរគ្រុបជាន់ថ្នាក់មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ និង ចាត់វិធានការផ្លូវច្បាប់ចំពោះលោកស្រី ពិន សៀរ៉ាវី ម្ចាស់ក្រុមហ៊ុន ប៊ីអេច អចលនទ្រព្យ ទៅតាមផ្លូវច្បាប់ផងចុះ។
អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីសំណាក់ក្រុមហ៊ុនខាងលើ និង ភាគគីដែលពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការសូមអរគុណ។អត្ថបទ នាយភ្លុក