ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

កម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ

ខេត្តតាកែវ៖​ នៅវេលាព្រឹកថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២២​ មានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ខេត្តតាកែវ​ មានគ្នាប្រហែលប្រមាណ ១០នាក់ បានធ្វេីសកម្មភាពចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ ស្ថិតនៅភូមិភ្ងាស​ ឃុំអង្គប្រាសាទ​ ស្រុកគិរីវង់​ ខេត្តតាកែវ។

គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ច​ទាំង នោះគឺមានស្លៀកពាក់ ឯកសណ្ឋានខ្លះ សុីវិលខ្លះ ហើយត្រូវបានដកថយភ្លាមៗ បន្ទាប់ពីម្ចាស់ផ្ទះ សួរនាំរកដីកាពីតុលាការ។​

ប្រភពប្រជាពលរដ្ឋឈ្មោះ ង៉ោញ ណី អាយុ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដែលអះអាងថា ជាជនរងគ្រោះ បានបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មានរស្មីនាគមាសយើងអោយដឹងថា គឺមានសមត្ថកិច្ចចុះព័ទផ្ទះគាត់ បម្រុងនឹងចាប់គាត់ ពិតប្រាកដមែន។​

នៅវេលាម៉ោង 1:52 នាទីថ្ងៃទី 16 ខែមិថុនាឆ្នាំ 2022 អង្គភាពយើងខ្ញុំ បានសម្ភាសន៍ជាមួយលោក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ តាមរយៈលេខទូរសព្ទទាក់ទិននឹងករណីខាងលើ លោកបានតបវិញថា ពិតជាមានករណីសមត្ថកិច្ចចុះទៅផ្ទះនោះមែន ដោយសារមានដីកាចាប់ខ្លួនពីតុលាការ ទាក់ទិននឹងរឿងដីធ្លី។​

ក្រោយមក នៅវេលាម៉ោង 2:02 នាទីរសៀល ខែឆ្នាំដដែល អង្គភាពយើងក៏បានសម្ភាសន៍បន្តរ​ទៅលោកស្នងការខេត្តតាកែវចំពោះករណីខាងលើ លោកបានតបយ៉ាងខ្លីវិញថា លោកមិនបានដឹងទេចំពោះរឿងនេះបើមានដីការចាប់ខ្លួនមែន គឺមិនរំលងលោកឡើយ តែចំពោះករណីមួយនេះលោកពិតជាមិនបានដឹងពិតមែន។​

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីលោកអធិការស្រុកគីរីវង់ថាមានដីការចាប់ខ្លួន ចំណែកលោកស្នងការ លោកថាមិនដឹង?

អង្គភាពយើង កំពុងតែព្យាយាម ទំនាក់ ទំនងទៅស្ថាប័នតុលាការ ខេត្តតាកែវ ដើម្បីសួរព័ត៌មានលំអិតទាក់ទិននឹងរឿងនេះ?៕

ប្រភពពី÷រស្មីនាគមាស

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com