ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម

ពោធិ៍សាត់៖លោក រ៉ុង នីរ៉ែន តួនាទីជាឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច រងបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ ពីបទ:ប៉ុនប៉ងឃាតកម្ម កាលពីម៉ោង១៨និង០០នាទី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នៅចំណុចចំការភ្នំតាងិល ភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមពាក្យបណ្ដឹង លោក ប៉ាត តា បានឲ្យដឹងថា៖លោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានម៉ាក Lexus 330 មួយគ្រឿងចូលក្នុងចំការមួយកន្លែងស្ថិតនៅទីតាំងខាងលើដោយបានប្រើពាក្យគំរាមកំហែង រួចដកកាំភ្លើងបាញ់សំដៅមកលើរូបលោកតែត្រូវឆ្កែមួយក្បាលក្បែរនោះបណ្ដាលឲ្យស្លាប់ភ្លាមៗចំណែករូបលោក រ៉ុង នីរ៉ែន និងបក្ខពួកក៏បើកឡានចេញទៅបាត់។

ក្នុងបណ្ដឹងដដែលបានឲ្យដឹងទៀតថា៖លុះដល់ព្រឹកឡើងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីឃើញមានកម្លាំងនគរបាលប្រមាណ១០នាក់ មកដល់កន្លែងកើតហេតុស្រាប់តែបានកន្លះម៉ោងក្រោយមកមានសមត្ថកិច្ចម្នាក់បានដកកំាភ្លើងបាញ់តម្រង់ទៅឣូរដោយពុំដឹងមូលហេតុ ខណ: លោក រ៉ុង នីរ៉ែន ក៏ស្ថិតនៅទីតាំងនោះដែរគ្មានចំណាត់ការឣ្វីឡើយ។
ទោះបីយ៉ាងណាបើតាមប្រភពជនរងគ្រោះការផ្ទុះអាវុធនេះពុំដឹងមូលហេតុអ្វីឡើយនៅថ្ងៃដែលកើតហេតុ ស្រាប់តែលោក រ៉ុង នីរ៉ែន និងបក្ខពួកបានបើកឡានចូលចំការរួចជេរប្រមាថមើលងាយដល់រូបលោកតែម្ដងដោយមិនដឹងថាមានកំហឹងពីណាមកនោះទេ ទើបឈានដល់ការគំរាមកំហែងសម្លាប់រូបលោកទៀតផង ។
ទង្វើរបស់លោក រ៉ុង នីរ៉ែន និងបក្ខពួកមានចេតនាសម្លុត គំរាមកំហែង ធ្វើឲ្យរូបលោកមានក្ដីបារម្ភភ័យខ្លាចយ៉ាងខ្លាំងចំពោះឣាយុជីវិតនិងសុវត្ថិភាពទើបរូបលោកសម្រេចចិត្តដាក់ពាក្យបណ្ដឹងដល់កងរាជឣាវុធហត្ថខេត្តពោធិ៍សាត់ឲ្យជួយរកយុត្តិធម៌ដល់រូបលោកជាជនរងគ្រោះ និងស្នើសុំស្រាវជ្រាវឃាត់ខ្លួនលោក រ៉ុង នីរ៉ែន ឣនុប្រធាននាយកដ្ឋានតាមដានការឣនុវត្តច្បាប់នៃក្រសួងទំនាក់ទំនងរដ្ឋសភា និង ព្រឹទ្ធសភា និងឣធិការកិច្ច និងបក្ខពួកមកផ្តន្ទាទោសតាមច្បាប់និងទាមទារសំណង់ជំម្ងឺចិត្ត ១០លានរៀល។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនិងស្ថាប័នមានសមត្ថកិច្ចនឹងចាត់វិធានការឣន្តរាគមន៍ជួយរកយុត្តិធម៌ដល់រូបលោកផង ជាពិសេស លោកជំទាវ កិត្តិ ស ង្គ ហ បណ្ឌិត   ម៉ែន   សំ អន   ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា – ព្រឹទ្ធសភា   និង អធិការកិច្ច មេត្តាជួយរកយុត្តិធម៌ដល់រូបលោកនឹងមិនបណ្ដែតបណ្ដោយឲ្យមន្រ្តីគ្រាប់ល្ពៅមួយក្ដាប់តូចឣាងឋាន:បុណ្យស័ក្ដិគាប់សង្គត់ពលរដ្ឋស្លូតត្រង់ ហើយមកបំផ្លាញសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងរហូតមានសុខសន្តិភាពដល់សព្វថ្ងៃ។

ជុំវិញករណីនេះឣង្គភាពយើងខ្ញុំមិនអាចសុំការទំនាក់ទំនងទៅលោក រ៉ុងនីរ៉ែន ដេីម្បីសុំការបកស្រាយបាននោះទេ ឣង្គភាពយើងខ្ញុំនឹងរងចាំស្វាគមន៍ការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com