ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អុញនោះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់

ខេត្ត​កោះកុង ​៖​ បេីយោង​តាមប្រភពព័ត៌មានពលិខិត​របស់អគ្គាធិការដ្ឋាន​ ក្រសួងមហាផ្ទៃ ​ដែលទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានចុះធ្វេីអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ហេីយ។

ជាក់ស្ដែង​យោងតាមលិខិត​ខាងលេីនេះ​ បានបញ្ជាក់ថា​ ជម្រាបជូនលោកស្រី​ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង​ កម្មវត្ថុ ស្តីពីការធ្វើអធិការកិច្ចពាក់ព័ន្ធនឹងការលើកឡើងអំពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រី នគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់។

យោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោកស្រី​ ជ្រាបថា៖ កន្លងមកខាងសារព័ត៌មានបានចុះផ្សាយ និងលើកឡើង ពាក់ព័ន្ធនឹងឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានប្រជាពលរដ្ឋ ផ្តិតមេដៃស្នើសុំផ្លាស់ប្ដូរចេញពីស្មៀនឃុំព្រែកខ្សាច់ ប៉ុន្តែករណីនេះឈ្មោះ សែម លីវិជ្ជរី ជាមន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ បានគំរាមកំហែងប្រជាពលរដ្ឋឱ្យផ្តិតមេដៃគាំទ្រឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ទៅវិញ។

ករណីនេះ ក្រសួងមហាផ្ទៃ បានចាត់ប្រតិភូអធិការកិច្ចដឹកនាំដោយលោក សៅ ប្រសិដ្ឋ អនុប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងសហការីចំនួន ០៦រូប ឱ្យចុះបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកោះកុង ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ បញ្ចប់បេសកកម្ម។

អាស្រ័យហេតុនេះ សូម លោកស្រី​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង ជ្រាបជា ព័ត៌មាន និងផ្តល់កិច្ចសហការដល់ប្រតិភូអធិការកិច្ច ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ៕

ប្រជាពលរដ្ឋ និងអ្នកសារព័ត៏មាន រងចាំតាមដានមើលតើថាជុំវិញបញ្ហាអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះធ្វើអធិការកិច្ចភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ឈ្មោះ ហឿង ប៊ុនហេង ស្មៀនឃុំព្រែកខ្សាច់ និងឈ្មោះ សែម លីវិជ្ជរី មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ ទៅជាយ៉ាងណា៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com