ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋាន ក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!

កណ្ដាល៖ យោងតាមលិខិតអញ្ចើញចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានចេញលិខិតអញ្ជើញម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២នាក់ទៅអគ្គនាយកដ្ឋានស្ថិតនៅផ្លូវលេខៈ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០នាទីព្រឹកក្រោមអធីបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប។

សូមជម្រាបជូនថា៖លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.បបានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់នេះធ្វើឡើងដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងសាលាខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រនិងករណីខ្លះចេញវិក័យបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ដែលបានទាមទារជាក់ស្ដែងពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

បើយោងតាមប្រភពម្ចាស់ដេប៉ូទាំង៤២នាក់បានឲ្យដឹងថា៖ មន្ត្រីក.ប.បបានចុះមកចែកលិខិតអញ្ជើញនេះហាក់បីដូចជាធ្វើឡើងយ៉ាងតក់ក្រហល់ខុសភាពប្រក្រតីពីព្រោះថាទីតាំងម្ចាស់ដេប៉ូមានរហូតដល់៤២កន្លែងស្ថិតនៅភូមិ ឃុំ ស្រុក ផ្សេងៗគ្នា ប៉ុន្តែមន្រ្តីក.ប.បបានចុះចែកត្រឹមតែមួយព្រឹកប៉ុណ្ណោះ ហើយពួកគាត់ចង់ឲ្យមានសមាសភាពមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលូយ និងសាលាខេត្តកណ្ដាល ប្រសិនបើគ្មាននោះទេពួកគាត់ទាំងអស់គ្នានឹងមិនចូលរួមតាមការអញ្ជើញឡើយ។

ប្រភពម្ចាស់ដេប៉ូដដែដែលបានឲ្យដឹងទៀតថា៖គោលបំណងដែលពួកគាត់ទាំងអស់គ្នាបានប្ដឹងប្រធានសាខាក.ប.ប ខេត្តកណ្ដាលនេះ ដោយសារពួកគាត់មិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់លោក តូច ចៅកុយ និងពួកគាត់នៅតែទទួចស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជាពិសេសឯកឧត្តម ផាន អូន ធ្វើការដកលោក តូច ចៅកុយ ចេញពីប្រធានសាខា ក.ប.បខេត្តកណ្ដាលតែម្ដង។

មហាជនមានការនឿយឆ្ងល់ថាការចេញលិខិតអញ្ជើញយ៉ាងតក់ក្រហល់នេះជាការរំលោភនីតិវិធីដែរឬទេ? តើការចេញលិខិតអញ្ជើញនេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដ?

ទោះបីយ៉ាងណាការចេញលិខិតអញ្ជើញរបស់អគ្គនាយកដ្ឋានក.ប.ប ទៅម្ចាស់ដេប៉ូប្រេងទាំង៤២នាក់យ៉ាងតក់ក្រហល់ ខណៈបណ្ដឹងរបស់ម្ចាស់ដេប៉ូបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) និងសាលាខេត្តកណ្ដាល មិនទាន់ដឹងថាមានចំណាត់ការនីតិវិធីយ៉ាងណានៅឡើយ។

ដោយឡែកអង្គភាពយើងបានសម្ភាសន៍ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ប៉ុន្តែមិនលើកទូរស័ព្ទ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com