ភ្នំពេញ៖ ទីតាំងបនល្បែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបើកបនល្បែងស៊ីសងមួយកន្លែង ដែលកំពុងដំណើរការយ៉ាងរលូន ហើយអាជ្ញាធរពាក់ព័ន្ធ មានលោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១ និងអធិការខណ្ឌពោធិ៍សែនជ័យវិញពុំមានវិធានការ ធ្វើការណែនាំ និងចុះបង្ក្រាបឡើយ បណ្ដោយឱ្យ មេបនល្បែងទីតាំងខាងលើបើកលេងស្រែកហ៊ោទ្រអឹងហឹងកងបង្ករំខានដល់ការរស់នៅរបស់ពលរដ្ឋក្បែរខាង។
មិនតែប៉ុណ្ណោះអស់លោកហ៊ានប្រឆាំងទៅបទបញ្ជារបស់សម្តេច ក្រឡាហោម សខេង និង ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់ អភិបាលខណ្ឌ និងអធិការខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ចុៈបង្រ្កាបល្បែងសុីសងដែលកើតមានឡើងនៅតំបន់របស់ខ្លួនគ្រប់គ្រង។
ប្រជាពលរដ្ឋរស់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ មានចម្ងល់បានសួរទៅលោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១ និងលោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ថាតើអស់លោកយកគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចទៅគ្រវេងចោលនៅឯណាទៅ?បានជាមិននាំគ្នា អនុវត្តបង្រ្កាបទីតាំងល្បែងសុីសងនៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនេះតែងម្តងពលរដ្ឋ បានបន្តថាបើសិនជា អស់លោក បង្រ្កាបបនល្បែងសុីសងនេះមិនបាននាំគ្នាចុះចេញទៅទុកឲ្យពួកមេបនល្បែងទាំងនេះឡើងមកធ្វើមេប៉ុស្តិ៍វិញម្តង។
ពីព្រោះថាប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យមានការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពរបស់ពួកគាត់ ដោយសារតែកន្លែងនេះសម្បូរទៅដោយអ្នកញៀនល្បែង ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ ខ្លាចក្រែងមាន អំពើចោរកម្មផ្សេងៗកើតឡើងនៅក្នុងភូមិ សង្កាត់ របស់ពួកគាត់។
ប្រជាពលរដ្ឋក៏បានសំណូមពរដល់ លោក ហែមដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ សូមមេត្តាមានវិធានការចុះបង្ក្រាបនិងធ្វើការណែនាំ នៅទីតាំងបនល្បែងខាងលើនេះផងដើម្បីឲ្យប្រជាពលរដ្ឋរស់ជិតទីតាំងបនល្បែងនេះរស៉នៅមានភាពសុខសាន្តផងដែរ៕ប្រភពពី÷តាព្រហ្ម