រាជធានីភ្នំពេញ÷ បេីយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ប្រាក់ងួនធី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបររកសុីស្នាក់ផ្ទះលេខហាស់០៨ ផ្លូវ២០ ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
កាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២២ លោកប្រាក់ងួនធី បានមកដាក់បណ្តឹងនៅអធិការនគរបាលខណ្ឌពោធិសែនជ័យ ដេីម្បីឲ្យសម្ថកិច្ចស្វែងរកយុត្តិធម៌ជួនរូបគាត់ក្រោយពីមានជនសង្ស័យពីនាក់បានមកគម្រាបសម្លាប់នឹងយកដុំថ្មគប់ផ្ទះរបស់គាត់។
ក្នុងពាក្យបណ្តឹងបានសរសេរថាកាលពីព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧.២០
នាទី លោកកំពុងតែសម្រាកនៅក្នុងផ្ទះលេខហាស់០៨ ផ្លូវ២០ ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិសែន រាជធានីភ្នំពេញ
លោកបានប្រេីកូនចៅឲ្យយកឡានទៅប្តូរស្បែកហ្វ្រាំង ពេលនោះក៏មានរថយន្តពីគ្រឿងឈប់បាំងនៅមុខរថយន្តរបស់ខ្លួន ហេីយកូនចៅរបស់គាត់បេីកទៅប៉ះរថយន្តនោះផ្នែកខាងស្តាំ ក៏កេីតទៅជាជម្លោះឈ្លោះប្រកែកគ្នាទៅវិញទៅមក ពេលលឺដូច្នេះរូបគាត់ក៏បានដេីរចេញពីក្នុងផ្ទះមកមេីលនឹងសម្របម្រួលគ្នានឹងធានារធ្វេីសងវិញរួចរូបគាត់ក៏ដេីរចូលទៅក្នុងផ្ទះជាធម្មតា។
ពេលនោះស្រាប់តែឈ្មោះ ផលមុន្នីទិដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបេីកបររថយន្តនឹងបក្ខពួកឈ្មោះ វ៉ាតរ៉ាវុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរបេីកបររថយន្តដូចគ្នា បានទាក់សម្តីជាមួយរូបគាត់ ស្រាប់ជនសង្ស័យទាំងពីនាក់ខាងលេីបានរេីសយកដុំថ្មគប់មកលេីផ្ទះរបស់គាត់បណ្តាលឲ្យធ្លុះដំបូលផ្ទះព្រមទាំងគម្រាមសម្លាប់រូបខ្ញុំមិនឲ្យរួចខ្លួននោះទេ
ក្រោយទទួលការគម្រាមសម្លាប់រូបគាត់ដូច្នេះក៏ប្រញាប់ប្រញាល ទៅដាក់ពាក្យបណ្តឹងដេីម្បីឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យទាំងពីនាក់នោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ក្រោយពីសម្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ប្រាក់ងួនធី រួចហេីយក៏ចេញលិខិតកោះហៅជនជាប់សង្ស័យទាំងពីនាក់មកបំភ្លឺនៅប៉ុស្តិ៍នគរបាលកាកាបទី១ ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០២២
ក៏ប៉ុន្តែចំលេីយសារភាពរបស់ជនជាប់សង្ស័យទាំងពីនាក់ឆ្លេីយយ៉ាងណានោះអង្គភាពសារព័ត៌មានយេីងខ្ញុំមិនទាន់ទទួលបាននៅឡេីយទេ។
រាល់ការចោទប្រកាន់ទាំងឡាយណារបស់ឈ្មោះ ប្រាក់ងួនធី ទៅលេីបុគ្កលទាំងពីនាក់នោះ
អង្គភាពសារព័ត៌មានCRN Newsរង់ចាំស្វាគមន៍ឆ្លេីយបំភ្លឺរៀងរាល់ម៉ោងធ្វេីការ៕ពូឃ្លោក