ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ2025
ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ម្ចាស់លំនៅដ្ឋានបានស្វែងរកថៅកែម៉ៅការសំណង់ ឈ្មោះ ប៉ុល ឡេន ចូលមកដោះស្រាយ រឿងសាងសង់សំណង់មិនទាន់រួចយកប្រាក់ទៅបាត់រត់ចោលកណ្តាលទី.

ព្រៃវែង÷ លោក អ៊ុំ ចាន់ដា និងលោកស្រីឡុង សុខចិន្តា បានរងភាពអយុត្តិធម៌មួយ ដោយឈ្មោះ ប៉ុល ឡេន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិ បឹងម្នាង ឃុំរាម ស្រុក រមាសហែក ខេត្តស្វាយរៀង ជាថៅកែម៉ៅការសំណង់សាងសង់លំដ្ឋានគ្រប់ប្រភេទ ដោយពួកគាត់ទាំងពីរនាក់បានរងភាពអយុត្តិធម៌មួយ

ក៏(បានទទូចស្នើសុំដល់អង្គភាព សារព័ត៌មានCRN News យើងខ្ញុំជួយផ្សាយរកយុតិធម៌ជូនពួកគាត់ផង និងជ្រាបនូវព័ត៌មាននេះ
ដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស
បានដឹងព័ត៌មាននេះដល់លោកថៅកែសំណង់រូបនេះផងទាន! បើលោកបានឃើញហើយសូមអញ្ជើញលោកចូលមកដោះស្រាយជាមួយម្ចាស់លំនៅដ្ឋានអោយបានមុនថ្ងៃទី១៥ខែសីហាឆ្នាំ២០២២ កុំបីខាន ។

សូមជម្រាបជូនថា៖ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ កន្លងទៅ បុគ្គល ឈ្មោះប៉ុល ឡេន បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅ ភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ទំហំ៦m×១៩m ក្នុងតម្លៃ ២២,៦០០$ ដែលមានរយៈពេល៥ខែក្នុងកាសាងសង់ ប៉ុន្តែ បុគ្គល ប៉ុល ឡេន មិនបានអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ។

ហើយម្ចាស់លំនៅដ្ឋានខាងលើអស់ទំនុកចិត្តទៅ បុគ្គល ប៉ុល ឡេន ដោយសាតែ ជនឆបោកម្នាក់នេះ បានបើកប្រាក់តាមដំណាក់កាលនីមួយៗគ្រប់ចំនួនពីភាគីម្ចាស់លំនៅដ្ឋានរួចរាល់អស់ផងនោះទើបលោក ប៉ុល ឡេន លេងល្បិច ជិះសេះលេងដៃ បែបកន្ទេលធំបន្លំដេក មិនបានគោរពកាតព្វកិច្ចមានចែងក្នុងកិច្ចសន្យា កាលពីថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២១ ទើបលោក អ៊ុំ ចាន់ដា ក៏បានដាក់ពាកប្ដឹងទៅ រដ្ឋបាលចៅសង្កាត់កាកាបទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ថែមទៀត ដែលជាកន្លែងផ្ទះជួលស្នាក់នៅរបស់ ជនឆបោក ប៉ុល ឡេន ដើម្បី្យចូលខ្លួនមកធ្វើកិច្ចសន្យាលើកទី២ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមសម្របសម្រួលដោយ លោក ផាន់ ហេង ជំនួយការសង្កាត់កាកាបទី១ នៅក្នុង
កិច្ចសន្យានោះផងដែរ ជនឆបោក ប៉ុល ឡេន បានសន្យាចំពោះមុខរដ្ឋបាលចៅសង្កាត់កាកាបទី១ដោយសន្យាថា÷

រូបគេ និងបន្តការសាងសង់លំនៅដ្ឋានរបស់លោក អ៊ុំ ចាន់ដា មិនឲ្យលើសពីរយៈពេល ពីរខែកន្លះ ចាប់ពីថ្ងៃស្នាមផ្ដិតមេដៃនៅកិច្ចសន្យានេះតទៅ ហើយប្រសិនជាលោកធ្វើមិនបាននោះគេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

តែផ្ទុយទៅវិញមកដល់ពេលបច្ចុប្បន្ននេះគេមិនទាន់ឃើញបុគ្គល ប៉ុល ឡេន ចូលខ្លួនធ្វើការដោះស្រាយសំណង់ដែលសេសសល់ប្រមាណប្រហែល 30% ស្មើនឹងទឹកប្រាក់ប្រមាណ ៦០០០$(ដុលា)នេះបើយោងតាមពីម្ចាស់លំនៅដ្ឋានខាងលើដែលបានឱ្យក្រុមហ៊ុនជំនាញផ្នែកសាងសង់ធ្វើការវាយតម្លៃលំអិតដែននៅសេះសល់ពីបុគ្គល ប៉ុល ឡេន។

ម្ចាស់លំនៅដ្ឋានខាងលើបានរៀបរាប់បញ្ជាក់ទៀតថា ពួកគាត់បានព្យាយាមហៅទូរសព្ទ័ទៅឈ្មោះ ប៉ុល ឡេន ជាច្រើនលើកច្រើនសារ ដើម្បីចូលមកដោះស្រាយឲ្យបានរួចរាល់ដែលលោកបន្សល់នូវសំណង់លំនៅដ្ឋានរបស់ពួកគាត់អសើរយ:១ឆ្នាំហើយ ដែលឈ្មោះ ប៉ុល ឡេនមិនបានគោរពកាតព្វកិច្ចចែងក្នុងកិច្ចសន្យា ហើយលោក ប៉ុល ឡេ បានគេចវេសមិនព្រមចូលខ្លួនដោះស្រាយសោះឡើយ មិនត្រឹមតែប៉ុណ្ណោះទៀតសោធន៍ ម្ចាស់លំនៅដ្ឋានខាងលើបានរៀបរាប់ប្រាប់ថា ពួកគាត់បានទៅដល់គេហដ្ឋានរបស់បុគ្គល ប៉ុល ឡេន ម្តងជាពីដងរួចហើយនៅមុខវីឡាស្គឹមស្កៃ ដែលស្ថិតនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីពួកគាត់បានទៅដល់មុខរបងផ្ទះស្រាប់តែសួររកលោក ប៉ុល ឡេន ស្របពេលជនឆបោក ប៉ុល ឡេន បានបោះពាក្យសំដីមកយ៉ាងគំរោះគំរើយថែមទាំងប្រមាថពួកគាត់ជាម្ចាស់លំដ្ឋានទៀតផង ។

ក្រោយដឹងថាឃើញចាញ់បោកជននោះ ទើបម្ចាស់លំនៅដ្ឋានខាងលើ សម្រេចចិត្តសំណូមពរសុំអោយអង្គភាពសារព័ត៌មានតាព្រហ្មដើម្បីជួយចុះផ្សាយទៀមទារកយុត្តិធម៌ ហើយសូមកុំឲ្យប្រជាពលរដ្ឋទាំងអស់មានត្រូវមានការប្រុងប្រយ័ត្នចាញ់បោកទៅលើ ថៅកែម៉ៅការសំណង់ខាងលើនេះ។

បើយោងតាមម្ចាស់លំនៅដ្ឋានខាងលើបានឲ្យដឹងថា÷ ករណីនេះ បើសិនជា ជនឆបោក ប៉ុល ឡេន មិនព្រមចូលខ្លួនដោះស្រាយទេនោះ យើងខ្ញុំដែលជាម្ចាស់លំនៅដ្ឋាននិងចាត់ការតាមផ្លូវច្បាប់។ កុំឲ្យថៅកែសំណង់រូបនេះចេះតែដើរកុងត្រាសន្យាខ្យល់ ការសាងសង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដោយគ្មានការទំនួលខុសត្រូវឡើយ៕

ជុំវិញរឿងនេះ អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍ ឈ្មោះ ប៉ុល ឡេន ផងដែរតែតេចូលជាច្រើនដងហើយមិនមានអ្នកលើក៕

អង្គភាពយើងខ្ញុំរង់ចាំធ្វើការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការពីលោកប៉ុល ឡេន 0888088181/0968088181/085808818 សូមអគុណ

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com