វត្តសុរិយាវង្ស (ព្រៃវៀរ) ស្ថិតនៅភូមិព្នៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង វត្តនេះកសាងនៅសម័យកាល សតវត្សទី៧ ឆ្នាំ៦៦៤ នៃព្រះបាទ ជ័យវរ្ម័នទី១ កសាងដោយកូនស្ដេច ២ព្រះអង្គ ព្រះនាម រតនៈ សិង្ហៈ រតនៈ ភាណុ ជាបងប្អូនបង្កើត ទាំងពីរព្រះអង្គ ។
នៅថ្ងៃសុក្រ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី22 កក្ដដា ឆ្នាំ2022 ព្រះគ្រូ សុន្ទរៈ មេធា ឥន្ទ ម៉ូលី ព្រះរាជា គណៈថ្នាក់កត្តិយស រួមជាព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជន បាន កសាងផ្លូវថ្នល់ ចេញពីរវត្តសុរិយាវង្ស (ព្រៃវៀរ) ទៅទល់នឹង ភូមិរលួស ឃុំប្រធាតុ ចម្ងាយប្រមាណជាង២គីឡូម៉ែត្រ ត្រូវបានចំណាយប្រើរខ្សាច់ភ្នំអស់ចំនួន៤៧ឡាន ត្រូវប្រើរប្រាស់ថវិកាចំណាយ សរុប អស់ (២៣,៥០០,០០០៛ ) ហើយតម្លៃខ្សាច់ក្នុងមួយឡានថ្លៃ ៥០,០០០០៛ បានចំណាយថវិកាលើ ថ្លៃឈ្នួលឈូសឆាយបង់ហាប់ផ្លូវ អស់ចំនួន (៤,៨០០,០០០៛ ) នៅក្នុងការកសាងផ្លូវមួយខ្សែដែលមានប្រវែងជាង២គីឡូម៉ែត្រនេះត្រូវបានចំណាយថវិកាសរុបជាប្រមានស្មើរនិង ២៨,៣០០,០០០៛ ។
✓សូមបញ្ជាក់ផងដែរថា ថវិកាដែលត្រូវយកមកប្រើប្រាស់ដើម្បីស្ថាបនាផ្លូវមួយខ្សែខាងលើនេះគឺបានមកពីការចូលរួមពី ព្រះសង្ឃ មន្ត្រីរាជការ ពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ បានថវិកាចំនួន (១៥,៨៣០,០០០៛) និងថវិកាដែលត្រូវចំណាយសរុបអស់ (២៨,៣០០,០០០៛ ) ដោយក្នុងនោះក៏នៅមានការខ្វះខាតខ្លះៗមួយចំនួនទៀតដើម្បីបំពេញបន្ថែម ឱ្យផ្លូវនេះបានកាន់តែល្អប្រសើរ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ។
ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ព្រះគ្រូ គុន្ទរមេធា ឥន្ទ ម៉ូលី
ព្រះរាជាគណៈថ្នាក់កត្តិយស នៃព្រះរាជា ណាចក្រ កម្ពុជា
និងជាព្រះគ្រូចៅអធិការវត្ត សូរិយាវង្ស (ព្រៃវៀរ) ព្រះអង្គមានព្រះហឫទ័យ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ ព្រះសង្ឃ លោកអាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ សប្បុរសជន លោកមេឃុំ ក្រុមប្រឹក្សា មន្ត្រីរាជការ ដែលបានមានចិត្តសប្បុរសធម៍ក្នុងការជួយកសាងផ្លូវមួយខ្សែប្រវែងជាង២ គីឡូម៉ែត្រនេះ ហើយនេះជាការចូលរួមចំណែកមួយជាមួយនិងរាជរដ្ឋាភិបាល នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការកសាងប្រទេសជាតិ ក្រោមការដឹកនាំដ៍ប៉ិនប្រសប់និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសទៅទៀតនោះ ក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌនិងកាន់បិណ្ឌដាក់បិណ្ឌបានខិតជិតមកដល់ផងដែរ ពីព្រោះថាបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់នូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវយកចង្ហាន់មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាពុទ្ធសីមាវត្ត ក្នុងភូមិឃុំរបស់បងប្អូនញាតិមិត្តពុទ្ធបរិស័ទទាំងអស់គ្រប់ទិសទី ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនៅលើផ្លូវថ្នល់មួយខ្សែនេះផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ ព្រះគ្រូ សុន្ទរៈមេធា ឥន្ទ ម៉ូលី មានទឹកព្រះទ័យ ស្រលាញ់ និងអាណិតមេត្តា ដល់ព្រះសង្ឃដែលជាកូនអ្នកក្រក្រីនៅតាមជនបទ ទើបបង្កើតសាលារៀនពុទ្ធិកៈ បឋមសិក្សា ដើម្បីបានដល់ព្រះសង្ឃរៀនសូត្រ ព្រះអង្គមាទឹកចិត្តចង់បណ្ដុះបណ្ដាល ព្រះសង្ឃ ឲ្យមានធនធានពិតប្រាកដនៅក្នុងសង្គម ដើម្បីលើកកំពស់ វិស័យព្រះពុទ្ធសាសនានិងសង្គម ដើម្បីឲ្យមានរីកចម្រើន និងកាតបន្ថយ ភាពអវិជ្ជា និងភាពក្រីក្រ ដល់សង្គមជាតិ៕
-អត្ថដោយ: លោក ទុំ រតនា