ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ចាប់ផ្តើមបើកវិញហើយ  ល្បែងស៊ីសងបាញ់កាំជ្រូច ចាក់ភ្នាល់ដាក់លុយរាប់លានសែនបាតពលរដ្ឋខ្មែរ+ថៃកំពុងឈ្លក់វង្វេងចូលលេងបានយ៉ាងរំភីយ ចំណែកអាជ្ញាធរបញ្ជាក់មានច្បាប់អនុញចេញពីក្រសួងមហាផ្ទៃ

ខេត្តឧត្ដរមានជ័យ : ពលរដ្ឋខ្មែរដែលមានដីចំការតាមជើងភ្នំដងរែក ចាប់ផ្ដើមមានហានិភ័យបណ្ដើរៗទៀតហើយ ក្រោយពីល្បែងបាញ់កាំជ្រូចពេញនិយមនៅប្រទេសថៃត្រូវបានលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិ ជាំសាងុាំបើកអោយចូលមកបោះទីតាំងនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បាញ់ហោះពេញមេឃចេញផ្សែងយ៉ាងសន្ធឹកសន្ធប់មិនចេញកាំជ្រូចមីស៊ីសចិនប៉ុន្មានទេ

ជាក់ស្ដែងណាស់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ល្បែងបាញ់កាំជ្រូចភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ចាប់ផ្ដើមបើកដំណើរការវិញហើយ! មន្រ្តីអាជ្ញាធរមានសម្ថតកិច្ចស្រុកខេត្តមិនហ៊ានពាល់ធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបឡើយ សង្ស័យម្ចាស់ទីតាំងភ្នាល់បាញ់កាំជ្រួចនេះមានខ្សែខ្នងក្រាស់ហេីយមេីលទៅ?ទេីបអាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះខ្លាចអស់តួនាទីនឹងបុណ្យសក្ក័ ព្រោះល្បែងស៊ីសងចាក់ភ្នាល់ដាក់លុយដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងនៅទីនោះស្របច្បាប់ប្រភពបានបញ្ជាក់ថាមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃឯណោះ.!

នៅថ្ងៃទី១៣ ខែឆ្នាំដដែលក្រុមការងារយើងក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យដែរពាក់ព័ន្ធនិងទីតាំងបាញ់កាំជ្រូចភ្នាល់ដាក់លុយនៅលើខ្នងភ្នំដងរែក ច្រកអន្តរជាតិជាំ សាងុាំ លោកបានបញ្ជាក់ថាល្បែងបាញ់កាំជ្រូចគឺមានច្បាប់អនុញ្ញាតចេញពីក្រសួងមហាផ្ទៃទៀតផង។

ទោះជាលោកស្នងការខេត្តបកស្រាយបែបនេះក្តី រាល់ចម្ងល់ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងបាញ់កាំជ្រូចចាក់ភ្នាល់ដាក់លុយរាប់មុឺនរាប់សែនបាត ដែលមានពលរដ្ឋខ្មែរ-ថៃ ចូលទៅលេងយ៉ាងច្រើនកុះករស្របច្បាប់ឬយ៉ាងណា.? តើក្រសួងមហាផ្ទៃលោកពិតជាបានចេញ ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនយកកាំជ្រូច បាញ់លើទឹកដីខ្មែរមែនដែរឬទេទាន.? ហើយការបាញ់នេះ វានិងអាចធ្វើអោយពលរដ្ឋខ្មែររងផលប៉ះពាល់ដល់សុខភាព អាយុជីវិតដែរឬយ៉ាងណា.?នៅរាល់ការបាញ់ចេញផ្សែងៗសាយភាយសារធាតុពុល និងជាតិគីមីទៅលើអាកាសយ៉ាងដូច្នេះ ពេលខ្លះក៏បង្កហានិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋក៏មានដែរដោយសារកជ្រួលទងនោះធ្លាក់មកចំផ្ទះរបស់ពួកគាត់ ប្រជាពលរដ្ឋបានស្នេីរសុំដល់សម្តេចក្រឡាហោម សខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិមេត្តាជួយពិនិត្យនឹងបង្ក្រាបទីតាំងបាញ់កាំជ្រួចភ្នាល់ដាក់លុយរាប់សិបមុឺនសែនបាតនេះផងទាន

រាល់ការចោទប្រកាន់ទាំងអស់នេះពីសំណាក់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានCRN News យេីងខ្ញុំនឹងរង់ចាំធ្វេីការបកស្រាយរៀងរាល់ម៉ោងធ្វេីការ៕គង្គា06

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com