រាជធានីភ្នំពេញ÷ នៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកំណែទំរង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី ឯកឧត្តម មេញ្ជាការ មេបញ្ជាការរង អគ្គនាយក អគ្គនាយករង នាយក និងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ជាច្រើនរូបទៀត ។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ គោលបំណងនៃកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺដើម្បីត្រួតពិនិត្យការងារនិងការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយដល់ថ្នាក់ដឹកនាំក៏ដូចជានាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញអោយការអនុវត្តការងារភារកិច្ចជំនាញហិរញ្ញវត្ថុអោយចំគោលដៅ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្វវត្ថុ និង រាជរដ្ឋាភិបាលបានដាក់ចុះ ធ្វើយ៉ាងណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។
នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញអោយតាមអង្គភាពនីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិអោយបានសមស្រប សន្សំសំចៃនិងមានគណីយភាពច្បាស់លាស់ ។ ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញនិងទៅតាមប្រភេទទ័ពនិងទៅតាមជំនាញខុសៗគ្នា ហើយការកែទម្រង់គឺ ធ្វើឡើងអោយសមស្របតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសារណៈ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តជម្ងឺឆ្លងរាតត្បាតកូវីដ១៩ក្តី ក៏សេដ្ឋកិច្ចជាតិ មានការងេីបឡេីងវិញគួរកត់សំគាល់ ហេីយរាជរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ដែលបានរួមចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។
ក្នុងឱកាសកិច្ចប្រជុំនោះដែរ ក៍បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការអនុវត្ត ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តជំនាញហិរញ្ញវត្ថុនេះបានត្រឹមត្រូវស្របទៅតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕