ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញរបស់ក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារៈសង្គ្រោះ

រាជធានីភ្នំពេញ÷ ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារបានអញ្ជេីញចុះពិនិត្យសម្ភារះសំរាប់គ្រប់គ្រងគ្រោះមហន្តរាយរបស់កងយោធពលខេមរភូមិន្ទដែលនឹងត្រូវចូលរួមក្នុង លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយ រវាង កងទ័ព ៣ ប្រទេស កម្ពុជា  ឡាវ និង វៀណាម  ដែលនឹងប្រព្រឹត្តិទៅនៅលើទឹកដី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាដើមខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ។

     នៅក្នុងពិធីចុះត្រួតពិនិត្យកម្លាំងជំនាញ និងសម្ភារ:សង្គ្រោះគ្រោះមហន្តរាយនោះដែរ  ក៏មានការអញ្ជើញចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងអគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ និងមេបញ្ជាការរងកងទ័ពទាំងបីប្រភេទរួមមាន៖ កងទ័ព ជើងគោក  ជើងទឹក  និង ជើងអាកាស ព្រម ទាំងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់និងស្ដារឡើងវិញជាច្រើនរូបទៀត ដែលបានប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងទ័ពពិសេស  នាព្រឹកថ្ងៃទី១៩   ខែសីហា   ឆ្នាំ២០២២។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង   សំផន  បានលើកឡើងថា ៖   ការចាត់បញ្ជូនកម្លាំងជំនាញ សង្គ្រោះគ្រោះមហន្តរាយរបស់កងយោធពលខេមរភូមិន្ទ   ដើម្បីទៅធ្វើការលំហាត់ហ្វឹកហ្វឺន សមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយ ៣ ប្រទេស ឡាវ  កម្ពុជា  វៀតណាម គឺ ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិឡាវ ដែលភាគីឡាវធ្វើជាម្ចាស់ផ្ទះ ហើយត្រូវចេញដំណើរនៅថ្ងៃទី ៦ ខែ  កញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ។

ឯកឧត្តម បញ្ជាក់ថា៖ លំហាត់ ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា និងការដកបទពិសោធន៍ជំនាញ សង្គ្រោះគ្រោះមហន្តរាយនេះធ្វើឡើង ដើម្បីត្រៀមលក្ខណ:សម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ ណាមួយគ្រប់ឧប្បវហេតុនៃគ្រោះមហន្តរាយទាំងឡាយ ដែលកើតមានឡើងដោយយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងក្នុងតំបន់ និងប្រទេសនីមួយៗបានទាន់ពេលវេលា និងផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។

ឯកឧត្តម ម៉ឹង  សំផន បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។

  ជាចុងក្រោយ ឯកឧត្តម  ម៉ឹង   សំផន  ក៏បានផផ្តាំផ្ញើដល់ក្រុមការងារក៏ដូចជាកម្លាំងជំនាញទាំងអស់ដែលទៅបំពេញបេសកកម្មចូលរួមធ្វើ  លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា៣ ប្រទេស ឡាវ  កម្ពុជា  វៀតណាម  សូមយកចិត្តទុកដាក់  គោរពបទញ្ជា  សហការ  សាមគ្គីគ្នា  ធ្វើយ៉ាងណាអោយទទួលបានលទ្ធផលល្អ និង សម្រេចបានជោគជ័យ នាំមកនូវកិត្តិយសជូនប្រទេសជាតិ និងកងយោធយុទ្ធពលខេមរះភូមិន្ទទាំងមូលផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com