ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ប្រើល្បិច ឈ្នះបានដី ចាញ់បានលុយ ដែលជនខិលខូចតែងតែបង្កទំនាស់ជាមួយម្ចាស់ដី ជាក់ស្ដែងដូចរឿងនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសិហនុ ខេត្តព្រះសិហនុ ប្រជាពលរដ្ឋគឺហួសចិត្តចំពោះលោកចៅសង្កាត់លេខ១ !!!

ព្រះសីហនុ÷ ជាក់ស្ដែងកាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋឈ្មោះ លី សួ អាយុ៥៤ ឆ្នាំដែលមានទីលំនៅ រាជធានីភ្នំពេញ បានទូរសព្ទប្ដឹងអាជ្ញាធរដែនដីដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុដែលមានប្រជាពលរដ្ឋមួយចំនួនកាន់ទៅដោយកាំបិត ពូថៅ និងត្រង់ទីណ៏(ប្រដាប់កាប់ដើមឈើ) បានចូលទៅកាប់បំផ្លិចបំផ្លាញផលដំណាំ របស់គាត់ ដើម្បីចូលកាន់កាប់និងសាងសង់ផ្ទះ បង្កជាអំពើ ហឹង្សារលើអ្នកថែរក្សាដី តែបែជាលោក ឈិត សុផាត ចៅសង្កាត់លេខ១ មិនព្រមជួយចុះជួយអន្តរាគមន៏ ដោយប្រើលេស ថាជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ដែលជាមិនមែនជាថ្ងៃរដ្ឋបាល ហើយគាត់បានបដិសេធថាទីតាំងដីនោះមិនដឹងនៅតំបន់ណាទេ តើទង្វើនេះដែលលោកចៅសង្កាត់ ដែលមិនទទួលខុសត្រូវក្នុងនាមជា ឪពុកម្តាយ អោយពលរដ្ឋខ្លួន?

ជុំវិញករណីខាងលើអង្គភាពព័ត៏មាន យើងបានទូរស័ព្ទ សូមឆ្លើយបំភ្លឺទៅលោកចៅសង្កាត់លេខ១ លោកក៏បានបញ្ជាក់ថាមានគេទូរសព្ទ មកប្ដឹងមកគាត់ពិតប្រាកដមែនតែនៅតែលោកឆ្លើយថាទូរសព្ទ មកចំថ្ងៃសំរាក ហើយដីនោះមិនដឹងនៅទីណាដែរ លោកបានបន្តទៀតថាដីដែរប្រជាពលរដ្ឋទៅចូលកាប់ទន្ទ្រានទាំងនោះគឺមានឯកសារកាន់កាប់ស្របច្បាប់ ទៅវិញ ។ តើរឿងនេះវាមានអ្វីបិទបាំងនៅពីក្រោយខ្នងលោកចៅសង្កាត់លេខ១ឬមួយយ៉ាងណា ម្ដងគាត់ថាក្រុមអាណាធិបតេយ្យ ម្ដងគាត់ថាជាប្រជាពលរដ្ឋតើអ្វីឲ្យពិតប្រាកដ ហើយបើមានឯកសារកាន់កាន់ដែរលោកចៅបញ្ជាក់ថាជនទាំងនោះមាន តើអ្នកណាជាអ្នកចេញអោយ បើម្ចាស់ដីលោក លី សួ បានបញ្ជាក់ថា គាត់បានប្រមូលទិញដីចំការនេះពីប្រជាពលរដ្ឋមានទំហំចំនួន ៤១០៣២ មែត្រការ៉េ (បួនម៉ឺនមួយពាន់សូន្យរយសាបសិបពីរពាន់មែត្រការ៉េ) តាំងពីឆ្នាំ២០០៦ មកម្លេះ និងកាន់កាប់អាស្រ័យផលដាំដុះមានដូចជា ចិញ្ចឹមមាន់ ុំដើមស្វាយចន្ទី ដើមខ្នុល និងទាបរាំង និងដំណាំដាំដុះជាច្រើនទៀតមកដល់សព្វថ្ងៃនេះ ដោយកាលនោះដីចំការស្ថិតនៅភូមិ៤  ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសិហនុ (បច្ចុប្បន្ននៅភូមិ 3 សង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ) ។

លោក លី សួ បានបន្តថាជនអនាធិបតេយ្យទាំងនោះតែងតែមកបង្កហេតុរាល់ថ្ងៃសៅរ៍ អាទិត្យ ជាថ្ងៃសំរាក់ហាក់បីដូចជាមានគំរោងការរៀបចំទុក្ខជាមុនអញ្ចឹង ហើយសកម្មភាពជនទាំងនោះចូលមកកាប់បំផ្លាញផលដំណាំដែលកំពុងអាស្រ័យផល ហើយអោយបង្កជាជម្លោះ និងម្ចាស់ដី ពេលម្ចាស់ដីទូរសព្ទទៅប្ដឹងអាជ្ញាធរសង្កាត់ ជុំវិញប្រជាពលរដ្ឋទាំងនេះចូលមកកាប់បំផ្លិចបំផ្លាញ់ផលដំណាំ តែអាជ្ញាធរឆ្លើយថាមិនដឹងថាក្រុមអាណាធិបត្យទាំងនោះមិនដឹងមកពីណា មិនដឹងទៅរកនៅឯណាទេ តែលោក លី សួ បានឲ្យដឹងថាអាជ្ញាធរសង្កាត់ឆ្លើយថាមិនដឹងមិនស្គាល់យ៉ាងម៉ិញបើក្នុងចំណោមជនអាណាធិបតេយ្យទាំងនោះមានគេស្គាល់ថាមានឈ្មោះ វ៉ាន់ ជាប្រជាការពារសង្កាត់លេខ១  និងម្នាក់ទៀតមានឈ្មោះ ឌី ណា ដែលគេស្គាល់ថាជាមន្ត្រីសង្កាត់លេខ១ បានចូលរួមចំណែកជាមួយជនទាំងនោះផងដែរ តើលោកចៅសង្កាត់លេខ១ ឆ្លើយថាមិនដឹង មិនស្គាល់ទីតាំងដីរបស់លោក លី សួ យ៉ាងណាកើត បើលោកចៅសង្កាត់ធ្លាប់យកលិខិតរដ្ឋបាលរបស់ក្រុងព្រះសីហនុអញ្ញើញចូលរួមដោះស្រាយទំនាស់ដីធ្លីរបស់ឈ្មោះ លី សួ បានប្ដឹងជនអនាមឹក នៅថ្ងៃទី 29 កញ្ញ្ 2021
ការចូលរួមប្រជុំថ្ងៃនោះរួមមាន÷ លោកចៅសង្កាត់លេខ 1 មេភូមិ3 និង មេក្រុមលេខ 21 បានចូលរួមកិច្ចប្រជុំ ពីទីតាំងទំនាស់ដី ឈ្មោះ លី សួ ប្តឹងជនអនាមឹក នៅសាលាក្រុងព្រះសីហនុ ឬក៏ជារឿងមានការបិទបាំងពីលោកចៅសង្កាត់ ដែលពាក្យចាស់បុរាណមួយតែងតែនិយាយថា ” ត្រីងៀត ឃ្លាតពង ៉ បើអញ្ចឹងមែននោះប្រជាពលរដ្ឋនិងអស់ជំនឿរទៅលើមន្ត្រីគ្រាប់ពៅបែបនេះ  ដែរតើងតែឃើញកន្ទេលធំបន្លំដេក បើមានមន្រ្តីបែបនេះសូមថ្នាក់ដឹកនាំមេត្តា និងមានការវះកាត់មន្ត្រីទាំងនោះនេះផង ។

លោក លី សួ ភេទប្រុស អាយុ៥៤ មានទីលំនៅភូមិ 8 សង្កាត់ដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន គោរពជូន និងទទូចស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមមេត្តាបង្កើតគណៈកម្មការចុះស្រាវជ្រាវរឿងទំនាស់ដីធ្លីនេះ និងជួយផ្ដល់រកយុត្តិធម៌ដល់លោក លី សួ ដែរជាម្ចាស់ដីកាន់កាប់ស្របច្បាប់ ដែរតែងតែមានជនអនាមឹកទាំងនោះមកបង្កជាជន្លោះធ្វើរកគាត់ជាម្ចាស់ដីមានការភ័យខ្លាច និងសូមឲ្យអាជ្ញាធរស្វែងរកវែកមុខជនអនាមឹក និងអ្នកនៅពីក្រោយខ្នងរឿងទាំងនោះមកផ្ដន្ទាទោសតាមច្បាប់។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើ លោក លី សួ សង្ឃឹមយ៉ាងមុតមាំថា លោកអភិបាល មេត្តាទទួលពាក្យបណ្ដឹងនិងទប់ស្កាត់ ដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់រូបគាត់ដោយក្ដីអនុគ្រោះ។
សូម លោកអភិបាល មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕

ជុំវិញបញ្ហាខាងលើនេះអង្គភាពព័ត៏មានយើង និងរកចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៏មាន។សូមអរគុណ

#ប្រភពពី_VPN

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com