ខណ្ឌពោធិ៍សែនជ័យ៖ តើលោក ចាន់ នន់វិទ្យា គឺជានណារ បានជាមានសិទ្ធសម្រេចចង្អុលបង្ហាញកំណត់ព្រំដីដែលកំពុងតែមានវិវាទដោះស្រាយគ្នាមិនទាន់ចប់ ហេតុការណ៍នេះបានកើតឡើងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២។
ការចាក់ដីចាក់ថ្មចូលប្រឡាយទឹកអមផ្លូវរថភ្លើងខាងលើជាច្រើនលើកច្រើនសារ ហើយក៍មានពលរដ្ឋផ្ទុះការតវ៉ារហូតហេតុការណ៍មួយនេះ បានជ្រាបដល់លោក ហែម ដារិទ្ធ អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ បញ្ជារឲ្យជំនាញចុះមកចាប់យកគ្រឿងចក្រកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ បន្ទាប់មកនាព្រឹកថ្ងៃទី១៣ខែឆ្នាំដដែល លោក ហែម ដារិទ្ធ ក៍បានដឹកនាំកម្លាំងជំនាញខណ្ឌចុះមកដល់ទីតាំងផ្ទាល់បញ្ជារឲ្យកាយយកអាចម៌ដីដែលចាក់ចូលប្រឡាយត្រូវតែកាយចេញវិញ ហើយលោកបានពន្យល់ប្រាប់ដល់អ្នកសារព័ត៌មាននឹងប្រជាពលរដ្ឋរស់នៅទីតាំងខាងលើថា ដីប្រឡាយទឹកអមផ្លូវរថភ្លើងគឺជាសម្បត្តិរបស់រដ្ឋ។
រឿងរ៉ាវនៃវិវាទខាងលើហាក់ដូចជាមានអាកំបាំងអ្វីមួយនៅពីខាងក្រោយវាំងននខ្មៅ ដែលមហាជននឹងអ្នកសារព័ត៌មានចង់ដឹងនឹងចង់ស្រាយចម្ងល់ឲ្យអស់ដើម្បី លាតត្រដាងការពិតថា តើដីប្រឡាយទឹកអមផ្លូវរថភ្លើងខាងលើនេះពិតជាមានម្ចាស់កាន់កាប់ស្របច្បាប់ឬយ៉ាងណា? បានជាលោក ហែម ដារិទ្ធ អតីតអភិបាលខណ្ឌ ឆ្លើយត្រឡប់ត្រលិនបែបនេះ ម្តងថាជាដីប្រឡាយសម្បត្តិរបស់រដ្ឋ ក្រោយមកចុះហត្ថលេខាឯកភាពនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ឲ្យគេចាក់អាចម៌ដីចូលប្រឡាយទៅវិញ?
បញ្ហាវិវាទដោះស្រាយមិនចប់រហូតបានផ្លាស់ប្តូរចៅហ្វាយខណ្ឌថ្មីកាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០២២ លោក សក់ ច័ន្ទកញ្ញារិទ្ធ ក៍បានផ្ទេរភារកិច្ចមកកាន់ជាអភិបាលខណ្ឌពោធិ៍សែនជ័យ ហើយរឿងវិវាទនេះលោក សក់ ច័ន្ទកញ្ញារិទ្ធ បន្តរឲ្យលោក ប៉ាង លីដា អភិបាលរងខណ្ឌ ជាអ្នកសម្របសម្រួលដោះស្រាយដដែល។
លោក សុឹម សាវុធ និងប្រជាពលរដ្ឋដែលរស់នៅភូមិជង្រុក បានទៅសាលាខណ្ឌតាមលិខិតអញ្ចើញដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយរឿងខាងលើជាច្រើនលើកច្រើនសារតែមិនមានលទ្ធផលវិជ្ជមាននោះទេ។
លោក សុឹម សាវុធ បានប្រាប់អ្នកសារព័ត៌មានថាឱពុករបស់លោក អតីតជាមេឃុំ ត្រពាំងក្រសាំង ហើយលោកក៍បានធំធាត់នៅភូមិឃុំខាងលើដែរ លោក មិនដែលស្គាល់ឈ្មោះ វួន ម៉េងយូ នោះទេ ស្រាប់តែស្ងាត់ៗលិចឈ្មោះ វួន ម៉េងយូ ដែលមាន វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣ ថាជាម្ចាស់ដីនៅលើប្រឡាយអមផ្លូវរថភ្លើងដែលជាហេតុនាំឲ្យមានវិវាទក្តៅក្រហាយដល់ប្រជាពលរដ្ឋក្នុងភូមិនាពេលបច្ចុប្បន្ន។
ចំណែកមេធាវីលោក វួន ម៉េងយូ បានកាន់ឯកសារនឹងដឹកនាំកម្លាំងជាងសំណង់មកទីតាំងត្រៀមធ្វើរបងនៅលើទីតាំងទំនាស់ជាច្រើនលើកច្រើនសារតែមិនបានសម្រេចដោយសារតែប្រជាពលរដ្ឋមិនព្រមសូមឲ្យរងចាំការដោះស្រាយចប់សព្វគ្រប់សិន។
អ្វីដែរប្រជាពលរដ្ឋទទឹងរងចាំមូលហេតុនៃដើមចមបញ្ហាខាងលើក៍ចាប់ផ្តើមលាតត្រដាងមកបណ្តើរៗហើយក្រោយពីការសម្របសម្រួលនៅសាលាខណ្ឌមិនចុះសម្រុងនឹងគ្នា ក៍មានវត្តមានលោក ចាន់ នន់វិទ្យា នាវេលាម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី ១០ ខែកញ្ញា ឆ្នាំ២០២២ ចុះមកទីតាំងខាងលើស្របពេលជាមួយមេធាវីរបស់លោក វួន ម៉េងយូ ហើយ លោក ចាន់ នន់វិទ្យា បានតាំងខ្លួនជាអជ្ញារកណ្តាលមកចង្អុលបង្ហាញកំណត់ព្រំដីរបស់លោក សុឹម សាវុធ ហើយស្រែកបញ្ជារឲ្យវាស់វែងព្យាយាមធ្វើរបងកំពស់២ម៉ែត្រដើម្បីបញ្ចប់រឿង តែលោក សុឹម សាវុធ មិនព្រមក៍ចាប់ផ្តើមបែកធ្លាយថា លោក សុឹម សាវុធ មានដីហើយចាប់ដៃគូរសហការរកសុីសាងសង់ផ្ទះល្វែងប្រវាស់ជាមួយលោក ចាន់ នន់វិទ្យា ដោយលោក សុឹម សាវុធ គឺជាម្ចាស់សំណង់ផ្ទះល្វែង ភឺន វិរៈជោគជ័យ
តែលោក ចាន់ នន់វិទ្យា បែជាតាំងខ្លួនជាម្ចាស់សំណង់ ភឺន វិរៈជោគជ័យ ហើយលួចទៅធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទជាមួយលោក វួន សុផល និង លោក វួន ម៉េងយូ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ ដោយលោក ចាន់ នន់វិទ្យា ទទួលស្គាល់ថាខ្លួនបានសាងសង់ផ្ទះល្វែងជាន់ព្រំដីរបស់លោក វួន សុផល និង លោក វួន ម៉េងយូ
ហើយក៍បានផ្តិតមេដៃទាំងសងខាងដោយមានទាំង ហត្ថលេខា និង ត្រា មេធាវី ជ្រា ដាលីយា នៅថ្ងៃខែឆ្នាំដដែល។
លោក សុឹម សាវុធ បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះលិខិតនៃ កិច្ចព្រមព្រៀងបញ្ចប់វិវាទដែលលោក ចាន់ នន់វិទ្យា បានតាំងខ្លួនជាម្ចាស់សំណង់ ភឺន វិរៈជោគជ័យ ទាំងបំពានដែលលោកមិនបានដឹងទាល់តែសោះ នេះហើយជាហេតុដែលនាំឲ្យវិវាទដោះស្រាយមិនចប់ ហើយលោកនឹងសិក្សាជាមួយអ្នកច្បាប់ទៅលើឯកសារមួយចំនួនដែលមិនប្រកតីទៅតាមនិតិវិធីច្បាប់។
អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការស្រាយបំភ្លឺពីភាគគីដែលពាក់ព័ន្ធរឿងរាវខាងលើរៀងរាល់ម៉ោងធ្វើការសុំអរគុណ។ អត្ថបទ នាយភ្លុក