ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រឿងកូនប្រុសលោក ច័ន្ទ សារុន និងបក្ខពួកប្រើហិង្សាធ្វើទារុណ្ឌកម្មលើ ជនរងគ្រោះជាគ្រូបង្រៀន ជាបទល្មើសជាក់ស្តែង ឃាត់ខ្លួនបញ្ជូនមកតុលាការ

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងរយៈពេល៧ថ្ងៃ ផ្ទុយទៅវិញនគរបាលខ័ណ្ឌដង្កោ បានត្រឹមតែបញ្ជូនសំណុំរឿង មកសាលាដំបូងរាជធានីភ្នំពេញ ។ ដោយឡែកជនសង្ស័យ ជាកូនលោក ច័ន្ទ សារុន ថៅកែប្រេង PTT និងកូនចៅមិនទាន់ឃើញឃាត់ខ្លួននៅឡើយ ទោះមានបញ្ជាពីតំណាងអយ្យការក៏ដោយ។

សូមបញ្ជាក់ថា ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះ«វិធានទាក់ទងនឹងការស៊ើបអង្កេតករណីជាក់ស្តែង» មាត្រា ១០៦.-ថិរវេលានៃការស៊ើបអង្កេតករណ៍ជាក់ស្តែង – ថិរវេលានៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង មិនអាចលើសពី ៧ (ប្រាំពីរ) ថ្ងៃ គិតពីថ្ងៃ
ប្រព្រឹត្តិបទល្មើស ។ កិច្ចស៊ើបអង្កេតត្រូវប្រព្រឹត្តទៅជាប់ជានិច្ចនៅក្នុងថិរវេលានេះ ។ ប្រសិនបើការស៊ើបអង្កេតមិន បានបញ្ចប់ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃនោះទេ មន្រ្តីនគរបាលយុផ្តិធម៌ត្រូវស្នើសុំយោបល់ទៅព្រះរាជអាជ្ញា។

មកទល់ពេលនេះ សំណុំរឿងថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ និងកូនចៅ ប្រើហិង្សាធ្វើទារុណ្ឌកម្មលើគ្រូបង្រៀនម្នាក់ដូចសត្វធាតុ ស្រដៀងនិងរបបបនប្រល័យពូជសាសន៍ ត្រូវបញ្ជូនទៅតុលាការ តែអវត្តមានជនសង្ស័យ ដែលមន្ត្រីនគរបាលយុត្តិធម៍អាចចន្លោះប្រហោងនីតិវិធី ធ្វើអោយជនសង្ស័យនិងគូរកន មានឱកាសគេចខ្លួនក៏អាចថាបាន។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ ថ្លែងប្រាប់អង្គភាពព័ត៌មាន គឺនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ សំណុំរឿងចៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ និងកូនចៅ នាំគ្នាប្រើអំពើហិង្សាយ៉ាងចាស់ដៃទៅលើគ្រូបង្រៀនម្នាក់ រហូតផ្ទុះការរិះគន់ពេញបណ្ដាញសង្គម Facebook នោះ ត្រូវបានបញ្ជូនអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមច្បាប់។

សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រធានបទដែលម្នាក់ៗ មានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គម Facebook នោះគឺហេតុការណ៍ ថៅកែស្ថានីយ៍ប្រេង PTT ស្ថិតនៅតាមផ្លូវជាតិ លេខ២ ក្បែររង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ និងកូនចៅ បានព្រួតវាយទៅលើបុរសម្នាក់ឡើងចាស់ដៃ (របួសធ្ងន់ធ្ងរ) ដោយចោទថា បុរសរូបនេះបានចូលទៅក្នុងបន្ទប់ស្រី ហើយលួចថតស្រីៗដែល បានចូលបត់ជើង។ ពួកគេក្រុមជនសង្ស័យថែមទាំងចងដៃធ្វើទារុណ្ឌកម្ម ថតបង្ហោះជាវីដេអូឃ្លីប បង្ហាញពីសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង បង្ខំអោយជនរងគ្រោះសារភាព ប្រៀបបាននិងប្រទេសគ្មានច្បាប់ ធ្វើអោយមតិភាគច្រើនក្នុងមជ្ឈដ្ឋានសង្គមស្អប់ខ្ពើម នូវជនអសីលធម៍ជាថៅកែស្ថានីយ៍ប្រេងPTT និងបក្ខពួក បញ្ចេញមតិរិៈគន់ពេញទំហឹងលើបណ្តាញទំនាក់ទំនងសង្គម Facebook រហូតដល់ស្គាល់សាវតា ថាជនកំណាចនេះជាកូន លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ថែមទៀតផង។

សូមជម្រាបថា ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលលោក សារុន វិធុរៈ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសបង្កើតលោក ច័ន្ទ សារុន អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងមណ្ឌលតាកែវ បានបង្ហោះវីដេអូមួយ ដោយបង្ហាញមុខបុរសម្នាក់ (ក្រោយមកទើបដឹងថា ជាគ្រូបង្រៀន) ជាមួយស្នាមបែកមុខចេញឈាម អមដោយមានកូនចៅរបស់ថៅកែ ស្ថានីយ៍ប្រេងចាប់ចងដៃទៅក្រោយ និងចាប់បោចសក់ឡើងទៀតផង។
នៅក្នុងវីដេអូនោះលោក សារុន វិធុរៈ បានអះអាងថា នៅពេលនេះលោកបានចាប់ជនពាលម្នាក់ ដោយមានគេជួលមកអុកឡុកកន្លែងស្ថានីយ៍ប្រេងរបស់លោក និងបានលួចចូលទៅក្នុងបន្ទប់ស្រី ដើម្បីថតរូបមនុស្សស្រីចូលក្នុងបន្ទប់បត់ជើង។ ចំពោះវីដេអូមួយនេះ មានការបកស្រាយពេញបណ្តាញសង្គម Facebook ផ្សេងៗពីគ្នាថា ថៅកែរូបនេះបានធ្វើត្រូវដោយចាប់ជនល្មើស ដែលប្រព្រឹត្តទង្វើបែបនេះ ប៉ុន្តែក៏មានការបញ្ចេញយោបល់ជាច្រើនលើសលប់ផងដែរថា សកម្មភាពហិង្សារបស់ថៅស្ថានីយ៍ប្រេង និងកូនចៅ បានជ្រុលហើយ និងខុសច្បាប់ទៀតផង ដោយខ្លួនមិនមានសិទ្ធិទៅចាប់ចង ឬទៅប្រើហិង្សាទៅជនណាម្នាក់នោះឡើយ ត្រូវទុកឲ្យមន្រ្តីនគរបាលយុត្តិធម៌ចាត់ការតាមច្បាប់។
ក្រោយមានការបកស្រាយព្រោងព្រាតយ៉ាងដូច្នេះ ស្រាប់តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បុរសដែលរងការប្រើហិង្សានោះបានចេញមកបកស្រាយនៅលើ Facebook របស់ខ្លួនដោយបដិសេធ ទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ និងបានអះអាងថា ខ្លួនមានក្របខ័ណ្ឌជាមន្រ្តីអប់រំ និងជាគ្រូបង្រៀនទៀតផង។

លោក អ៊ឹម សិរីរដ្ឋ ដែលបានបង្ហោះអមដោយលិខិតបង្ហាញលទ្ធផលទៅពិនិត្យស្នាមរបួសនៅមន្ទីរអង្គឌួង និងមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយអនុក្រឹត្យ និងព្រះរាជក្រឹត្យស្តីពី ការតែងតាំងតំណែង ខ្លួននោះ បានបដិសេធទាំងស្រុងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ គឺជាការយល់ច្រឡំចូលទៅក្នុងបន្ទប់ទឹកនារី ពេលលោកបើករថយន្តទៅផ្ទះនៅឯខេត្តតាកែវ ប៉ុន្តែមិនទាន់បានចេញមកស្រួលបួលផង ស្រាប់តែកូនចៅរបស់ថៅកែស្ថានីយ៍ប្រេងPTT រត់មកចាប់វាយ និងបង្ខំឲ្យសារភាពទោសកំហុស។ លោកថា បើសមត្ថកិច្ចមកមិនទាន់ទេ នោះប្រហែលត្រូវថៅកែ និងកូនចាប់វាយលោករហូតស្លាប់ជាក់ជាមិនខានឡើយ។

លោក អ៉ឹម សិរីរដ្ឋ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយលោកចាត់ទុកថា ជាការប្រើអំហិង្សាវាយដូចសត្វធាតុ។
ពាក់ព័ន្ធករណីនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលខណ្ឌដង្កោ កសាងសំណុំរឿងបញ្ជូនមកតំណាងអយ្យការដើម្បីចាត់ការតាមច្បាប់ បើទោះបីជនរងគ្រោះមិន បានដាក់ពាក្យបណ្តឹងក៏ដោយ។ ប៉ុន្តែតំណាងអយ្យការ និងមន្ត្រីនគរបាលយុត្តិធម៍មិនឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្តែងទាំងនោះមកតុលាការ មានតែការសំយោគបទល្មើសបញ្ជូនសំណុំរឿងមកប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ សម្រាប់ករណីនេះក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរៈ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយធ្វើទារុណ្ឌកម្មលើជនរងគ្រោះយ៉ាងដូច្នេះទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការ តំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ។ មហាជននឹងរង់ចាំមើលចំណាត់ការនេះរបស់ព្រះរាជអាជ្ញា ទៅអ្នកដែលពាក់ព័ន្ធប្រើហិង្សាលើគ្រូបង្រៀន អ៊ឹម សិរីរដ្ឋ។

អ្នកមាន អ្នកចេះ ត្រកូលមានស័ក្តិយស តែចរិកមិនត្រឹមត្រូវ ធ្វើអោយសង្គមទទួលយកអត់បាន ដូច្នេះសូមអោយតំណាងអយ្យការមេត្តាចាត់វិធានការប្រកបដោយសន្តិវិនិច្ឆ័យ។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com