ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុសហការជាមួយរដ្ឋបាលខេត្ត ចុះអនុវត្តដីការក្សាការពារលើដីទំនាស់ ស្ថិតនៅក្នុងភូមិ៣ សង្កត់លេខ១ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត បានចុះអនុវត្តដីការសម្រេចការពារលេខ.៦៥៧តរ/១៨ ចុះថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តព្រះសីហនុ និងដីកាសម្រេចអនុវត្តជំនួសលេខ៧៧៦តរ/១៩ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសម្រេចចាត់ចែងឲ្យមានការរុះរើផ្ទះ របងបេតុងសំណង់រឹងមាំ និងតម្រូវឲ្យអ្នកចាំដីទាំងនោះចាកចេញពីដីម្ចាស់បំណុល ត្រូវប្រគល់ដីជូនម្ចាស់បំណុលវិញជាបណ្តោះអាសន្នរងចាំតុលាការសម្រេចក្តីស្ថាពរ ដែលស្ថិតនៅភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (បច្ចុប្បន្នប្តូរភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីនុ ខេត្តព្រះសីហនុ)ថ្ងៃសុក្រ ១០កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦3 ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩។

លោក ជា វិជ្ជៈ អភិបាលរងខេត្តព្រះសីហនុ បានដាក់កងកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីទប់ស្កាត់និងការពារសុវត្ថិភាពទីតាំងអនុវត្ដដីការរក្សាការពារ។ ការចុះអនុវត្តដីការសម្រេចការពារនេះ លោកបានណែនាំក្រុមពលរដ្ឋទាំង៣២គ្រួសាររួចហើយ ដីការក៏ត្រូវបានបិទដល់ផ្ទះរួចហើយដែរ ដើម្បីអោយពលរដ្ឋ ដែលរស់នៅលើដីមានទំនាស់ចំនួន១២ហិចតានៅទីនេះបានដឹង និងសហការ។ លោកក៏បានរំឭកដល់ក្រុមកំលាំងសម្រាប់រុះរើនេះ ត្រូវធ្វើយ៉ាងយកឥវ៉ានពួកគាត់ចេញ និងធ្វើឲ្យបានសមរម្យ។

ទាក់ទិននឹងករណីខាងលើនេះ លោកស្រី យូ ចិន្ថា តំណាងឲ្យប្រជាពលរដ្ឋចំនួន៣២គ្រួសារ បានសំណូមពរដល់អាជ្ញាសាលាត្រូវអនុវត្តយ៉ាងណាឲ្យបានត្រឹមត្រូវនិងកុំអោយមានភាពលំអៀងម្ខាងៗ។ ក្នុងការចុះអនុវត្ដការងារនេះ សាលាដំបូងខេត្ដព្រះសីហនុជាស្ថាប័នជំនាញអនុវត្ដច្បាប់ក្នុងរឿងក្ដីទាំងនេះ រីឯរដ្ឋបាលសាលាខេត្ដ និងកម្លាំងសមត្ថកិច្ចគ្រាន់តែជាស្ថាប័នដែលសហការ។

លោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ៖ ដីការរក្សាការពារនេះ ត្រូវតែអនុវត្ត ដោយតម្រូវឲ្យសហកូនបំណុលប្រគល់ការកាន់កាប់ដីរុះរើផ្ទះ សំណង់រឹងមាំ របងបេតុ និងចាកចេញពីលើដីកម្មសិទ្ធរបស់ម្ចាស់បំណុលមានទីតាំង នៅភូមិ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (បច្ចប្បន្នត្រូវបានប្តូរមកជាភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុវិញ) ដោយមានចំនួន៤បណ្ណ័ ជាបណ្តោះអាសន្នរងចាំតុលាការសម្រេចសំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។ ដីការសម្រេចនេះ មានអានុភាពអនុវត្តភ្លាមទោះជាមានបណ្តឹងតវ៉ាក៏ដោយ។ ទីតាំងដីទំនាស់នេះ មានទំហំ១២ហិកតា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មានម្ចាស់បំណុល ១.ឈ្មោះ បាញ់ សៀមអាន ភេទប្រុស អាយុ៦១ មានទីលំនៅស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានកូនបំណុលឈ្មោះ ទក ផាត, ច្រឹក យឺន, សួន រ៉ាម៉ូ និងឈ្មោះ ផាត់ ភិរម្យ និង តតិយជនផ្សេងៗទៀត។

គួរបញ្ជាក់ថា ៖ ក្នុងការអនុវត្តដីការនេះ ត្រូវបានក្រុមប្រជាពលរដ្ឋធ្វើការតវ៉ាចំពោះការអនុវត្តដីការ តែដំណើរការនៅតែរលូនពុំមានការរារាំង ឬជំទាស់ណាមួយពីភាគីទំនាស់ ឬក្រុមប្រជាជន ដែលស្នាក់នៅលើទីតាំងដីទំនាស់នោះទេ។ ក្រុមពលរដ្ឋរស់នៅលើដីទំនាស់ យល់ព្រមរើឥវ៉ាន់ចេញដោយស្មគ្រ័ចិត្តរៀងៗខ្លួន។ យោងតាមការបញ្ជាក់ពីមន្រ្តីជំនាញ ប្រាប់ឲ្យដឹងដែរថា ខ្ទម ឬផ្ទះជាច្រើនខ្នង ត្រូវបានរុះរើចេញ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com