ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

មិននឹកស្មានថាដីចំណីផ្លូវរថភ្លើងដែលលោក ហែម ដារិទ្ធ អតីតៈចៅហ្វាយខណ្ឌពោធិ៍សែនជ័យឆ្លើយថាជាដីរបស់រដ្ឋប្រែជាមានប្លង់កម្មសិទ្ធ

ខណ្ឌពោធិ៍សែនជ័យ៖ ប្រជាពលរដ្ឋសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងពីបញ្ហាវិវាទដីចំណីផ្លូវរថភ្លើងដែលស្ថិតក្នុង ភូមិជង្រុក  សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកន្លងមកលោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌពោធិ៍សែនជ័យ បានបញ្ជារឲ្យជំនាញចុះទៅហាមឃាត់នឹងចាប់យកគ្រឿងចក្រ២គ្រឿង ដែលបានដឹកអាចម៌ដីមកចាក់រំលោភចូលប្រឡាយរំដោះជំនន់ទឹកភ្លៀងដែលអមចំណីផ្លូវរថភ្លើងកាលពីដើមខែកុម្ភៈឆ្នាំ២០២០ ហើយលោកក៍បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅដល់ទីតាំងខាងលើ នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ និង បានឆ្លើយតបជាមួយប្រជាពលរដ្ឋនៅមុខអ្នកសារព័ត៌មានជាច្រើនអង្គភាពថា ដីនេះគឺជាចំណីផ្លូវរថភ្លើងហើយការចាក់អាចម៌ដីគឺមិនបានស្នើសំច្បាប់អនុញ្ញាតនោះទេ លោកបានបញ្ជារឲ្យកាយអាចម៌ដីចេញវិញសល់ប៉ុន្មានគឺសម្រាប់ទុកឲ្យពលរដ្ឋដើរ ។

បញ្ហាខាងលើក៏ស្ងប់ស្ងាត់ជាង២ឆ្នាំរហូតមកដល់ដើមខែកក្កដា ស្រាប់តែមានគ្រឿងចក្រដឹកថ្មភ្នំមកសម្រុកចាក់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២  ម្តងទៀត ហើយក៏មានបុរសម្នាក់ឈ្មោះ កែវ វិមាន អះអាងថាខ្លួនជាមេធាវីហើយបង្ហាញ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ១២០៩១៣០៧-០៤០៣
និង លិខិតរបស់ឈ្មោះ វួន ម៉េងយូ  សំណើរសុំសាងសង់របងប្រវែង៤០ម៉ែត្រ ដោយមានការឯកភាពនឹងចុះ ហត្ថលេខា ពីលោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២២ ។

ពលរដ្ឋហាក់អស់សង្ឃឹមទៅលើទឹកមាត់លោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌហាក់ដូចជាសាបដូចទឹកអណ្តូង ឬ មួយក៍មានអាថកំបាំងអ្វីមួយបានជាបែបនេះ?

បន្ទាប់ពីមានបញ្ហាខាងលើពលរដ្ឋបានផ្តិតមេដៃស្នើសុំទៅសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍តែបែរជាមានវត្តមានលោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្រោមការបញ្ជារពីលោក ហែម ដារិទ្ធ អតីតចៅហ្វាយខណ្ឌ ដឹកនាំកំលាំងជំនាញចុះមកវាស់វែងឯកតោភាគីនាព្រឹកថ្ងៃទី ០៤ ខែកក្កដា  ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក លើកទី២ចុះមកវាស់ម្តងទៀតនៅព្រឹកថ្ងៃទី១២ ខែកក្កដា  ឆ្នាំ២០២២ វេលាម៉ោង៨ៈ៣០នាទីព្រឹក យ៉ាងប្រញ៉ាប់ហើយថតរូបជុំគ្នាមួយប៉ុស្តិ៍ ដោយមិនហៅពលរដ្ឋមកចូលរួមនោះទេ រួចក៍ឡើងរថយន្តចាកចេញហុយដីសម្ពោង។

ពលរដ្ឋបានលើកឡើងថាច្បាស់ជាមានអ្នកនៅពីក្រោយខ្នងយ៉ាងពិតប្រាកដ ព្រោះសាច់រឿងងាយយល់សូម្បីសិស្សថ្នាក់មតេយ្យក៍អាចយល់បានដែរ ព្រោះអ្នកមានអំណាចក្នុងទឹកដីនៃអណាចក្រខណ្ឌពោធិ៍សែនជ័យ គឺលោក ហែម ដារិទ្ធ ជាអ្នកបញ្ជារឲ្យមន្ត្រីក្រោមឱវ៉ាទចុះមកចាប់យកគ្រឿងចក្រទៅរក្សាទុកកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានហេតុផលថាការចាក់អាចម៌ដីមិនមានច្បាប់អនុញ្ញាតហើយចាក់នៅលើចំណីប្រឡាយរំដោះជំនន់ទឹកភ្លៀងនឹងចំណីផ្លូវរថភ្លើង ។

ចន្លោះប្រហោងរបស់អជ្ញាធរខណ្ឌរួមជាមួយលោក វួន ម៉េងយូ ស បញ្ជាក់កាន់តែច្បាស់ពីលិខិតសំណើរសុំសាងសង់របងប្រវែង៤០ម៉ែត្រ កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ ដោយលោក ហែម ដារិទ្ធ អតីតឪចៅហ្វាយខណ្ឌបានចុះហត្ថលេខា ឯកភាព នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ យោងតាមទំហំ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ លេខ ១២០៩១៣០៧-០៤០៣  តែលោក វួន ម៉េងយូ បានចាក់ថ្មភ្នំរំលោភទាំងបំពានរហូតទៅដល់ប្រវែង១៨៦ម៉ែត្រ នឹងព្យាយាមដាក់មេធាវីឈ្មោះ កែវ វិមាន រួមទាំងអ្នកម៉ៅការសាងសង់របងលើដីទាំងដែលកំពុងតែមានវិវាទដោះស្រាយគ្នាមិនទាន់ចប់នៅសាលាខណ្ឌពោធិ៍សែនជ័យ ។

ពលរដ្ឋបានលើកឡើងទៀតថាលោក វួន ម៉េងយូ មានតែប្លង់តែមិនស្គាល់ប្រវត្តដីនឹងមិនច្បាស់ខ្លួនឯងថាប្លង់ដីនឹងទីតាំងដីនៅត្រឹមព្រុំប្រទល់ណាឲ្យប្រាកដនោះទេ?

ពលរដ្ឋសង្ឃឹមថាលោក សក់ ច័ន្ទកញ្ញារិទ្ធ ដែរទើបតែមកកាន់តំណែងជាអភិបាលខណ្ឌពោធិ៍សែនជ័យថ្មីៗនឹងមានសមត្ថភាពអាចបើកវាំងននចេញ ដើម្បីស្រាយបញ្ហានឹងចម្ងល់ពលរដ្ឋក៍ដូចជាមហាជនឲ្យច្បាស់ថាតើវិវាទដីខាងលើជា សម្បត្តិរបស់រដ្ឋ ឬ មួយជារបស់បុគ្គល?

ប្រជាជនស្នើសុំសាលាខណ្ឌពោធិ៍សែនជ័យ និង សាលារាជធានីភ្នំពេញ មេត្តាថតចំលងច្បាប់ដើមស្តីពីពង្សាវតាដីទាំងស្រុង និង ជួយផ្សព្វផ្សាយជាសាធារណៈ នឹងជួយរក្សាការពារដីជម្លោះខាងលើរហូតដោះស្រាយចប់ជាស្ថាពរតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋបន្តរស្នើសុំឯកឧត្តមប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជួយពិនិត្យលើក្រមសីលធម៌ និងវិជ្ជាជីវៈមេធាវីឈ្មោះ កែវ វិមាន ដែលចុះមកបញ្ជារជាងឲ្យសាងសង់របងនៅលើដីវិវាទ។

ពួកយើងរងចាំតាមដានទស្សនាទាំងអស់គ្នានៅវគ្គបន្តរសូមអរគុណ។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com