ករណីស្ត្រីដៃឆើតពីនាក់ប្ដីប្រពន្ធ ដែលទៅខ្ចីលុយគេមិនបាន ក៏បែកគំនិតទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តគេបណ្ដាលឲ្យមានការខូចខាតរថយន្តចំនួន 2 គ្រឿងកន្លងថ្មីៗនេះ កើតហេតុនៅចំណុចផ្ទះលេខ 186 ផ្លូវ2f ឃុំវាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2022 ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាប្រពន្ធ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីតាមច្បាប់។
ចំណែកជនសង្ស័យជាប្ដី សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ផងដែរនោះ តែឃើញថាមានបងប្អូនបណ្ដាអ្នកសារព័ត៌មានមួយចំនួនតូច បានយកមកចុះផ្សាយទាំងខុសការពិត និងបំភ្លៃចការពិត ដែលធ្វើឲ្យមហាជន សាធារណៈជនជាពិសេសថ្នាក់ដឹកនាំមានការភាន់ច្រឡំ ដោយធ្វើឲ្យជនរងគ្រោះបាត់បង់នៅភាពយុត្តិធម៌ និងខុសការពិតទាំងស្រុង ជនរងគ្រោះសូមធ្វើការបដិសេធនៅព័ត៌មានទាំងឡាយណាដែលបានចុះផ្សាយបំភ្លៃការពិតដូចខាងក្រោម÷
ដូចបានជម្រាបជូនខាងលើនេះ សូមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសាធារណៈជនបណ្ដាញសារព័ត៌មានសូមមេត្តាជ្រាបជាត័ព៌មាន៕