(ភ្នំពេញ)៖ ក្រោយពីបានឃើញការចុះផ្សាយព័ត៌មានយ៉ាងផុសផុលប៉ុន្មានថ្ងៃនេះតាមរយ:ឣង្គភាពជាច្រើនបានធ្វើការចុះផ្សាយព័ត៌មានរឿង លោក ឈុន សារឿន ស៊ីដាច់លុយដៃគូរភាគហ៊ុន១៦០,០០០$ (ដបប្រាំមួយម៉ឺនដុល្លារ)តាមប្រភពលោក ប៊ុន សុផាតដែលជាដៃគូរភាគហ៊ុជាមួយលោក ឈុន សារឿន កាលពីថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២កន្លងទៅ ត្រូវបានលោក ឈុន សារឿន បានអះអាងថា, ប្រភពដលែល លោក ប៊ុន សុផាត បានផ្ដល់ឲ្យអ្នកសារព័ត៌មានចុះផ្សាយគឺជារឿងមមិនពិត លោកសូមធ្វើការបដិសេធច្រានចោលទាំងស្រុង។
យោងតាមវីឌីអូបកស្រាយបំភ្លឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឈុន សារឿនឲ្យដឹងថា,រឿងដែលបែកធ្លាយគឺយកលុយចំនួន១៣០,០០០$(ដបបីម៉ឺនដុល្លារ)ទៅរំលោះប្លង់បែរជាអត់រំលោះដែលបានដាក់ទន់រកស៊ីជាមួយគ្នា ដូច្នេះរឿងដែលគាត់ដាក់ពាក្យបណ្ដឹងគឺរឿងដកលុយរំលោះប្លង់ ហើយចំពោះរឿងអ្វីផ្សេងលោកមិនបានគិតនោះដែរ ហើយលោកពិតជាបានធ្វើការដកសាច់ប្រាក់ពីការលក់ដីភាគហ៊ុនទៅឲ្យ លោកទូច សាមេត ចំនួន១៦០,០០០$(ដបប្រាំមួយម៉ឺនដុល្លារ)ពិតប្រាកដមែន ដោយលើកទី១,ចំនួន១០,០០០$(មួយម៉ឺនដុល្លារ)លើកទី២,ចំនួន៥០,០០០$(ប្រាំម៉ឺនដុល្លារ)លើកទី៣,ចំនួន១០០,០០០$(ដបម៉ឺនដុល្លារ) ប៉ុន្តែលោកបានដកប្រាក់នេះដោយយក៤០,០០០$(បួនម៉ឺនដុល្លារ)ទៅដកប្លង់ដីចំការនៅធានាគារក្នុងក្រុងភ្នំពេញចំពោះប្រាក់នៅសល់១២០,០០០$(ដបពីរម៉ឺនដុល្លារ)លោកបានរក្សាទុកនិងខ្លួនរបស់លោកផ្ទាល់ ចំពោះ១៦០,០០០$នោះ លោក ប៊ុន សុផាត ជាឣ្នកឣោយរូបលោកដក។
លោក ឈុន សារឿន បានបន្ថែមទៀត,ចំពោះប្រាក់ដែលលោក ប៊ុន សុផាត បានទទួលប្រាក់ពីរភាគីអ្នកទិញឈ្មោះ ទូច សាមេត លើកទី១.ចំនួន ១៥០,០០០$(ដប់ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ,លើកទី២.ចំនួន ១៣០,០០០$(ដប់បីម៉ឺនដុល្លារសហរដ្ឋអាមេរិក) ,ទាំងពីរលើកនេះលោកពុំបានទទួលនោះទេ ហើយចំពោះប្រាក់ដែលបានមកពីការដីឲ្យ ឈ្មោះ ទូច សាមេត គឺលោក ប៊ុន សុផាតបានច្រើនជារូបលោកទៀតផង។
គួរំលឹកផងដែរ បើយោងតាមប្រភពលោក ប៊ុន សុផាត បានឲ្យដឹងថា, កំឡុងឆ្នាំ២០១៨ លោក ប៊ុន សុផាត និងលោក ឈុន សារឿន បានព្រមព្រៀងចូលហ៊ុនគ្នាដើម្បីទិញដីមួយកន្លែងស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងឈូក ស្រុកទឹកឈូ ខេត្តកំពត ដែលមានទំហំ ៤៧,១៥១ ម៉ែត្រការ៉េ ក្នុងតម្លៃទឹកប្រាក់ប្រមាណ ២៨២,៩០៦$(ម្ភៃប្រាំបីម៉ឺនពីរពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក) បន្ទាប់មកលោក ប៊ុន សុផាត បានយល់ព្រមបង់ថ្លៃទិញដីជំនួសក្នុងដំណាក់កាលទី១.ចំនួន ៨៤,៩០៦$(ប្រាំបីម៉ឺនបួនពាន់ប្រាំបួនរយប្រាំមួយដុល្លារសហរដ្ឋអាមេរិក) និងលើកទី២. បង់ផ្ដាច់ចំនួន ១៩៨,០០០$(ដប់ប្រាំបួនម៉ឺនប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)តាមរយៈប្រតិបត្តិការធនាគារអេស៊ីលីដា(ភស្ដុតាងគណនេយ្យធានាគារ)។ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ប៊ុន សុផាត និងលោក ឈុន សារឿង បានព្រមព្រៀងគ្នាលក់ដីស្ថិតនៅទីតាំងខាងលើ ដោយមានភាគីអ្នកទិញឈ្មោះ ទូច សាមេត ហើយភាគីសងខាងបានព្រមព្រៀងគ្នាទិញ-លក់ក្នុងតម្លៃ ៥១៨,៧០០$(ហាសិបមួយម៉ឺនប្រាំបីពាន់ប្រាំពីររយដុល្លារសហរដ្ឋអាមេរិក) ចំពោះប្រាក់ថ្លៃដីលោក ប៊ុន សុផាត និងលោក ឈុន សារឿន បានទទួលលើកទី១.ចំនួន ១៥០,០០០$(ដប់ប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ហើយបានធ្វើការបែងចែកឲ្យលោក ឈុន សារឿន ចំនួន ៧៥,០០០$(ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក) ,លើកទី២.ចំនួន ១៣០,០០០$(ដប់បីម៉ឺនដុល្លារសហរដ្ឋអាមេរិក) ក្រោយមកឈ្មោះ ទូច សាមេត បានបាញ់ចូលកុងលោក ប៊ុន សុផាត ហើយលោកបានដកលុយសុទ្ធចំនួន ៦៥,០០០$(ប្រាំមួយម៉ឺនប្រាំពាន់ដុល្លារ)ទៅឲ្យ លោក ឈុន សារឿន ,ប្រាក់ទាំងពីរលើកនេះលោក ប៊ុន សុផាត និងលោក ឈុន សារឿន ទទួលបានចំណែកស្មើគ្នា។
បច្ចុប្បន្ននេះក្នុងសំណុំរឿងដែល លោក ប៊ុន សុផាត បានប្ដឹងលោក ឈុន សារឿន ពីបទ«រំលោភលើទំនុកចិត្ត» ដែលត្រូវបានតុលាការសម្រេចតម្កល់ ហើយលោកបន្តប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ ដោយឡែកក្នុងបណ្ដឹងដែលលោក ឈុន សារឿនបានប្ដឹងលោក ប៊ុន សុផាត ពីបទ«ឆបោក និងរំលោភលើទំនុកចិត្ត» ទៅកាន់តុលាការភ្នំពេញកំពុងដំណើរនីតិវិធីនៅឡើយ៕