ខេត្តកណ្តាល÷ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក យីវណ្ណដា អធិការក្រុងតាខ្មៅ លោកបានបញ្ជាឱ្យលោក សេងវុទ្ធី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន នាំយកថវិកាចំនួន ២០ ម៉ឺនរៀល (ថវិកាអធិការដ្ឋាន និងប៉ុស្តិ៍) ដើម្បីជូនដល់ស្ត្រីទីទ័លក្រម្នាក់ឈ្មោះ ឆាន ចិន្តា អាយុ ១៩ ឆ្នាំ ដែលបានបង្កើតកូនដោយខ្លួនឯង សពថ្ងៃស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅវេលាម៉ោងជាង ០២ ទៀបភ្លឺស្រ្តីអភព័បានឈឺពោះសម្រាលកូនហេីយគ្មានថវិកាគ្រប់គ្រាន់ដេីម្បីទៅកានើមន្ទីពេទ្យ ក្រោយពីទទួលបានដំណឹងនេះភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ដេីមមៀនក៏បានបញ្ជូនស្ត្រីនោះទៅកាន់មន្ទីរពេទ្យជ័យជំនះ។
ក្រោយពីមានការជ្រោមជ្រែងពីសំណាក់លោកអធិការក្រុងតាខ្មៅ លោក ឯកសំណាង ចៅសង្កាត់ដេីមមៀន លោកសេង វុទ្ធី នាប៉ុស្តិ៍នគរបាល
សង្កាត់ដេីមមៀននឹងលោកមេភូមិដេីមមៀនក៏ដូចជាមន្ទីពេទ្យជយ័ជំនះមកទល់នឹងពេលនេះស្រ្តីអភព័បានសម្រាលកូនប្រកបដោយសុវត្តិឆ្លងផុតពីគ្រោះថ្នាកទាំងម្តាយនឹងកូនហេីយ។
ឆ្លៀតក្នុងឱកាសនេះស្ត្រីអភព័សូមថ្លែងអំណរគុណចំពោះលោកអធិកាក្រុងតាខ្មៅលោក ចៅសង្កាត់ដើមមៀន លោកមេប៉ុស្តិ៍ដេីមមៀន និងលោកមេភូមិក៏ដូចជាមន្ទីពេទ្យជយ័ជំនះដែលបានចាត់ចែងយករូបគាត់នឹងកូនកាន់មន្ទីពេទ្យភ្លាមៗដេីម្បីសង្គ្រោះជីវិតក្នុងនោះដែរក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន ២០ ម៉ឺនរៀលដល់រូបគាត់ផងដែរ ៕crnnews