បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីបើកការប្រកួតកីឡាបាល់ទះអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២)។
ពិធីនេះនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនោះក៏មានការចូលរួមពីលោក លោកស្រីមន្ត្រីរាជការ មកពីមន្ទីរស្ថាប័នពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កីឡាករបាល់ទះ១៦ក្រុម នៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕
#លោកកគង្គា78 ហុីង ចាន់ថន ភ្នាក់ងារ CRN News ប្រចាំខេត្តបន្ទាយមានជ័យ