ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ខណះជិះម៉ូតូត្រឡប់មកផ្ទះវិញលុះជិតដល់ច្រកចូលផ្ទះបានជ្រុលចង្កូតទៅបុករបងថ្មបោកក្បាលបាក់កស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥.៣០ព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងលេខ៣៨c ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។
សពយុវជនរងគ្រោះខាងលើមានឈ្មោះ អឿន មករា អាយុ៣០ឆ្នាំមុខរបរ មន្ត្រីនគរបាលអន្តោប្រវេសន៏ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកឃ្លិកពណ៍សពាក់ស្លាកលេខភ្នំពេញ
1BU 8256ដែលម្តាយជនរងគ្រោះបញ្ជាក់ប្រាប់ថាកូនរបស់គាត់បានទៅចូលរួមមង្គលការមិត្តភក្រ្ត័។
ប្រភពបន្តទៀតថាលុះពេលត្រឡប់មកផ្ទះវិញជនរងគ្រោះធ្វើដំណើរពីកេីតមកលិចក្នុងល្បឿនលឿនលុះជិតដល់ច្រកទ្វារចូលផ្ទះក៏ជ្រុលទៅបុករបងថ្មផ្ទះបាក់ ក បែកក្បាលស្លាប់ភ្លាមៗមួយរំពេច។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌមានជយ័ចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុនិងធ្វើកំណត់ហេតុប្រគល់ម៉ូតូនឹងសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយហេតុថាករណីគ្រោះចរាចរណ៍នេះដួល
ដោយខ្លួនឯង។crnnews