ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ហួសចិត្ត ! ម្ចាស់បំណុលធ្វើសេចក្តីជូនដំណឹងលើកទី២០ សំពះអង្វរលោក ខែម សារី និងលោក ស៊ុម សារឿន ឲ្យចូលខ្លួនសងលុយនៅតែគ្មានពន្លឺ

ភ្នំពេញ៖ បន្ទាប់ពីមានការចុះផ្សាយមួយលេខពីករណីលោក ស៊ូម សារឿន មានងារជាឯកឧត្តម ជាកូនបំណុល និងលោក ខែម សារី អ្នកធានាមិនចូលខ្លួនដោះស្រាយបំណុលជូនអ្នកស្រី ហេង ស្រីនាត ជាតំណាងម្ចាស់បំណុលនោះ មកដល់ពេលនេះ ភាគីម្ចាស់បំណុលបានធ្វើសេចក្តីជូនដំណឹងជាលើកទី២០ម្តងទៀត ដើម្បីឲ្យលោកទាំង២ខាងលើចូលខ្លួនមកដោះស្រាយ សងបំណុល ។

កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៣លោកស្រី ហេង ស្រីនាត បានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានKNNដោយចោតប្រកាន់ទៅលោក ស៊ូម សារឿន មានឋានៈជាអនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណ: និងជាប្រធានសមាគមរាជសីហ៍ បានខ្ចីប្រាក់ពីលោកស្រីចំនួន២លើ ។

លើកទី១ នៅថ្ងៃទី១៤ខែ កក្កដា ឆ្នាំ២០២១វេលាម៉ោង១៥៖៣០នាទី ចំនួន ប្រាំបីមុឺនដុល្លាអាមេរិក

លើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១   វេលាម៉ោង១៥៖៣០នាទី ចំនួន ប្រាំមុឺនដុល្លាអាមេរិក

សរុបទឹកប្រាក់ដប់បីមុឺនដុល្លាអាមេរិក ដោយមានកិច្ចសន្យាចំនួនបីច្បាប់ដែលភាគគីទាំងសងខាងព្រមព្រាងគ្នាដោយកូនបំណុលត្រូវបង់ការប្រាក់ចំនួន ២ភាគរយ នៃចំនួនសាច់ប្រាក់ដែលបានខ្ចី និងមានខ្លឹមសារសំខាន់ៗជាច្រើនទៀតនៅក្នុងកិច្ចសន្យាព្រមទាំងមានឈ្មោះ លោក ខែម សារី អាយុ៤១ឆ្នាំ បានធានាបំណុលនិងផ្តិតមេដៃស្តាំនៅលើឯកសារកិច្ចសន្យាខាងលើ។

លោកស្រី ហេង ស្រីនាត បានបន្តថាលោក ស៊ូម សារឿន ជាអ្នកខ្ចីប្រាក់ និង លោក ខែម សារី ជាអ្នកធានាលើបំណុលដែលជំពាក់ តែងតែបន្តសន្យាខ្យល់ មិនគោរពនិងបំពេញកាតព្វកិច្ចនៃកិច្ចសន្យាក្នុងការដោះស្រាយបំណុលជាច្រើនលើកច្រើនសារ ដោយយឺតយ៉ាវតាំងពីឆ្នាំ២០២១មកម្លេះ។

លោកស្រីបានចេញលិខិតជូនដំណឹងជាបន្តបន្ទាប់ចំនួន២០លើក ឲ្យទៅលោក ស៊ូម  សារឿន និងលោក ខែម សារី សូមអញ្ចើញចូលខ្លួនបំពេញ កាតព្វកិច្ច ទទួលខុសត្រូវលើបំណុលឲ្យបានមុនថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣ ជាកំណត់។

លោក សុខ សុធី អ្នកយកព័ត៌មានប្រចាំអង្គភាពសារព័ត៌មាន KNN បានហៅទូរសព្ទទៅលោក ស៊ូម សារឿន នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២៣ វេលាម៉ោង១២ៈ១៤នាទី ចំនួន២លើកតែមិនមានអ្នកទទួល ក្រោយមកនៅថ្ងៃខែដដែល វេលាម៉ោង ១២ៈ៣៧នាទី លោក ស៊ូម  សារឿន ក៍បានហៅទូរសព្ទមកវិញ អ្នកយកព័ត៌មានប្រចាំអង្គភាពសារព័ត៌មាន KNN ក៍បានសួរនាំនិងផ្តល់ព័ត៌មានខាងលើ លោក ស៊ូម សារឿន  បានសារភាពថាលោកពិតជាបានខ្ចីប្រាក់ពិតប្រាកត់មែនតែលោកខ្ចីពីលោក ស្រី ចន្ធូ មិនមែនខ្ចីពីលោក ស្រី ហេង ស្រីនាត នោះទេ ហើយលោកបានដាក់ប្លង់ផ្ទះបញ្ចាំ មិនមែនលោកកិច្ចវេះមិនព្រមសងបំណុលនោះទេដោយសារតែលោកកំពុងតែមាន វិបត្តិសេដ្ឋកិច្ច ដូចឆ្នេះលោកព្រមឲ្យម្ចាស់បំណុលកាត់កងយកផ្ទះដែលបានដាក់បញ្ចាំនឹងទៅ  ព្រោះតម្លៃផ្ទះលោកបើលក់បានចំនួនជាងដប់ប្រាំពីមុឺនដុល្លាអាមេរិក។

ហើយលោកក៍បានដាក់មេធាវីដើម្បីដោះស្រាយរឿងខាងលើនេះជាមួយម្ចាស់បំណុលផងដែរដោយស្នើសុំឲ្យមានការយោគយល់ពីម្ចាស់បំណុលសូមឲ្យឈប់គិតការប្រាក់បន្ត។

លោក ស៊ូម សារឿន  បានប្រាប់មកអង្គភាពសារព័ត៌មាន KNN ថាលោកបានបំពេញ កាតព្វកិច្ចជាកូនបំណុលដោយបានសងប្រាក់ខ្លះទៅម្ចាស់បំណុលខាងលើចំនួន បីមុឺនដុល្លាហើយដោយលោកបាញ់តាមរយៈធនាគាABAចំនួន៤លើក សរុបជាទឹកប្រាក់បីមុឺនដុល្លាអាមេរិក ។

តែលោកស្រី ហេង ស្រីនាត បានឆ្លើយតបវិញថាខាងលោកស្រីបានទទួលប្រាក់តាមរយះធនាគា ABA  ដែលលោក ស៊ូម សារឿន បាញ់ឲ្យចំនួន មួយមុឺនដុល្លាអាមេរិក ចំណែកប្រាក់២មុឺនដុល្លាទៀតខាងលោកស្រីមិនបានទទួលនោះទេមិនដឹងថាលោក ស៊ូម សារឿន បាញ់ច្រឡុំឬក៍បន្លំ។

អ្នកស្រី ហេង ស្រីនាត បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃមានសម្ពាធពីក្រុមគ្រួសារ និងម្ចាស់បំណុលខ្លាំងណាស់ ពោលគឺអ្នកស្រីត្រូវបង់ធនាគារ និង បង្វិលឲ្យម្ចាស់បំណុលគេវិញដែរ គឺអ្នកស្រីពិតជាអស់លទ្ធភាពក្នុងការបង់ការប្រាក់ជំនួសពួកគាត់ទាំង២នាក់ទៀតហើយ ។

យ៉ាងណាមិញលោកស្រី ហេង ស្រីនាត ទទូចដដែលៗ គឺចង់ឲ្យលោក ស៊ូម សារឿន និង លោក ខែម សារី ដែលមានតួនាទី ក្នុងជួរដ្ឋាភិបាលចូលខ្លួនដើម្បីដោះស្រាយបំណុលជាមួយលោកស្រីតែប៉ុណ្ណោះ។អត្ថបទ នាយភ្លុក  

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com