ខេត្តក្រចេះ÷ ប្រជាពលរដ្ឋភាគច្រើនជាជាតិដើមពូនង(ព្នង)និងជនជាតិថ្មូនជាច្រើនគ្រួសារ រួមទាំងពលរដ្ឋចំណាកស្រុករស់នៅភូមិទោងក្នុងចំនុចឧប្បសម្ព័ន ភូមិស្រែបឹង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បាននាំគ្នាមកតវ៉ានិងបង្ហាញការមិនពេញចិត្តចំពោះអាជ្ញាធរ ឃុំ ស្រុក និងខេត្ត ដែលបានមកហាមឃាត់ពួកគាត់មិនឱ្យអាស្រ័យផល និងរុះរើផ្ទះសម្បែងរបស់ពួកគាត់ និងបានអនុញ្ញាតិឱ្យបក្សពួកក្រុមហ៊ុនមកឈូសឆាយយកដីពួកគាត់តាមអំពើចិត្ត។
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានក្រុមហ៊ុនមួយបានយកគ្រឿងចក្រមកឈូសឆាយលើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង (ព្នង) ទាំងដែលពួកគាត់កំពង់អាស្រ័យផលនោះជាការលើកឡើងរបស់ពលរដ្ឋ មិនតែប៉ុណ្ណោះពួកគាត់ត្រូវគេបណ្តេញចេញពីខ្ទមចំការរបស់ពួកគាត់ បន្ទាប់មកបក្សពួករបស់ក្រុមហ៊ុនបានយកទីតាំងរបស់ពួកគាត់កំពុងតែបង្កបង្កើនផលនេះទៅដាំស្វាយចន្ទីផ្ទាល់ខ្លួនទៅវិញ។
រឿងដែលធ្វើឱ្យនឹកស្មានមិនដល់នោះបានបែកធ្លាយសម្លេងរបស់លោក យិន លី មានដីរហូតដល់ទៅ៨៨០០ហិកតា សម្រាប់កាត់លក់ បើចង់បាន១០០ហិកតា ២០០ហិកតាក៏បាន វាឆ្ងាញ់តែ ចង់បានប្លង់ទន់ ឬ រឹងក៏បាន គឺធ្វេីតាមតម្រូវការរបស់អ្នកទិញ
អង្គភាពសារព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទទៅលោកមេភូមិ សូវិន ទួន លោកបានអះអាងប្រាប់អង្គភាពយើងថា យើងដឹងថាពលរដ្ឋនៅទីនោះមានចំនួន៣២០គ្រួសារ ហើយកន្លងមកគាត់ត្រូវឈ្មោះ ព្រិញ ស៊ូលី ប្តឹងគាត់ទៅតុលាការ តែគាត់បានច្រានចោលនិងបដិសេធន៍ដោយគាត់បញ្ជាក់ថា តំណាងក្រុមហ៊ុននោះក្លែងក្លាយអាចជាលេះយកដីពលរដ្ឋដើម្បីលក់បន្ត ដោយលោកបញ្ជាក់ប្រាប់ទៅតុលាការថា មិនមានក្រុមហ៊ុនអីនៅទីនោះទេ ព្រោះចម្ងាយប្រមាណពីក្រុមហ៊ុនប្រហែល១០គីឡូដីឯណោះ។
ចំណែកលោក ចេង គុំជប់ អភិបាលរងស្រុកសំបូរ លោកក៏បានបញ្ជាក់ប្រាប់តាមទូរសព្ទ័កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ថា ត្រង់ចំនុចស្រែបឹងនោះ គឺបានវាស់កាត់ឆ្វៀលជាង១ពាន់ហិកតាហើយ តែប្រជាពលរដ្ឋគាត់ទៅកាប់ទន្ទ្រានចម្ងាយ៥គីឡូដីទៀតពីទីតាំងស្រែបឹង ។
រឿងរ៉ាវលម្អិតន័យការដោះស្រាយឱ្យស៊ីជម្រៅនោះយ៉ាងណានោះយើងនិងផ្សាយវគ្គក្រោយបន្តរទៀតអង្គភាពសារព័ត៌មានស្នេីរសុំឱ្យអាជ្ញាធរដោះស្រាយដោយឈរលើភាពយុត្តិធម៌ និងប្រកបដោយគុណធម៌ទើបប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ និងសុខសន្តិភាព៕
#ប្រភព/ខ្មែរឦសាន