ក្រុងប៉ោយប៉ែត = តាមប្រភពច្បាស់ការមួយបានបង្ហើបឲ្យដឹងថា មានទីតាំង កាស៊ីណូអូរនាងអន្តរជាតិ មួយកន្លែងនៅជិតព្រំដែន កម្ពុជា – ថៃ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកំពង់បន្តបើកលេងល្បែង ស៊ីសងស្ទើរគ្រប់ប្រភេទ និង លួចបង្កប់បើកសង្វៀនបញ្ជល់មាន់ ឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ចាក់ ភ្នាល់ឈ្នះចាញ់ រាប់រយលានរៀលក្នុង មួយគូៗ ។
តាមការកត់សម្គាល់បានឃើញថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខថ្នាក់ដឹកនាំ បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យអាជ្ញាធរ មានសមត្ថកិច្ច ជាថ្នាក់ដឹកនាំទូទាំងប្រទេស ឲ្យនាំគ្នា យកចិត្តទុកដាក់ បិតបនល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់
តាមទីសាធារណៈ និង តាម ហាងគុយទាវ កាហ្វេ ផងនោះ ! ជាក់ស្តែង នៅក្នុងក្រុងប៉ែត គេសង្កេតឃើញ ការបើកល្បែង បញ្ជល់មាន់ តាមអនឡាញ តាមហាងគុយទាវ កាហ្វេ និង តាមទីសាធារណៈ មួយចំនួនត្រូវបានបិតចោលអស់ តែម្តង ។ តែដោយឡែក គេសង្កេតឃើញ កាស៊ីណូ អូរនាង អន្តរជាតិ ដែលមានទីតាំងខាងលើ បានកំពង់តែបន្តបើកលេងល្បែងយ៉ាងអនាធិបតេយ្យ ផ្គើននិង អនុសាសន៌ របស់សម្តេច តេជោ ទៅវិញ ! ដោយមិនដឹងថា ម្ចាស់កាស៊ីណូ ដែលគេស្គាល់ថា មានគោរម្យងារ ជាឧកញ៉ា មានឈ្មោះ …… ម្នាក់នេះ មានឥទ្ឋិពល ខ្លាំងយ៉ាងណានោះទេ ទើបហ៊ាន បន្ត បើកបនល្បែងស៊ីសងបញ្ជល់មាន់ ខុសច្បាស់ ផ្គើន និងបញ្ជា ប្រមុខថ្នាក់ដឹកនាំ ៕#ប្រភពពីខ្មែរឦសាន្ត