ខេត្តស្វាយរៀង ៖ ពិតជាគួរឲ្យចង់សេីច ទីតាំងលេងល្បែងសុីសងខុសច្បាប់ដុះស្លែមួយកន្លែងប្រភេទ (អាប៉ោង) នៅភូមិព្រៃត្រុំ ឃុំញ័រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បេីកលេងយ៉ាងរលួន ឡេីងដុះស្លែ ដែលអ្នកបេីកលេងគេស្គាល់ឈ្មោះថាលោក (គានិងលោករ៉ន) លុះពេលសារព័ត៌មានចុះផ្សាយ អាជ្ញាធរមានសមត្ថកិច្ចចុះទៅពិនិត្យនិងបានបកស្រាយបំភ្លឺថា ជារូបចាស់ទទួលស្គាល់ថាកន្លងមកមានលេងមែនតែឥឡូវគេឈប់យូហេីយ ការបកស្រាយបំភ្លឺរបៀបនេះហាក់បីដូចស្រាតខោកណ្ដាលវាល ។
ដោយសារតែមិនអស់ចិត្តនិងការបកស្រាយទេីបនៅថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២៣ អ្នកសារព័ត៌មានបានចុះទៅថតផ្សាយនិងបានរាយការណ៍ជួនលោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍ តាមរយៈតេឡេក្រាម ពេលនោះលោកបានតបយ៉ាងខ្លីថា ចាំខ្ញុំអោយកម្លាំងទៅម្ដងទៀត ។
ក្រោយទទួលបានព័ត៌មានលោកអធិការក៏បានចាត់កម្លាំងឲ្យចុះទៅ តែពេលទៅដល់ក្រុមអ្នកញៀនល្បែងទាំងនោះបានគេចខ្លួនបាត់អស់ សង្ស័យមានអ្នកប្រាប់ ពេលនោះកម្លាំងនគរបាលដែលចុះទៅនោះចាប់បានតែខ្យល់និងដុតរបោះរបរចាស់ៗនៅទីនោះ និងថតដេីម្បីធ្វេីភស្តុតាងនិងកំណត់ហេតុ តែប៉ុណ្ណោះ ។
សូមរំលឹកថា ពាក់ពន្ធ័និងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ កាលពីកាលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ៕