(បន្ទាយមានជ័យ) ៖ នារសៀល ថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣នេះ តាមប្រភពប្រជាពលរដ្ឋរស់នៅផ្លូវចូលផ្សារគុត្តសត ភូមិអូរជ្រៅ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែមានការរិះគន់យ៉ាងខ្លាំងថាអាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុងស្រុកមិនយកចិត្តទុកដាក់ក្នុងការអើពើរចុះបង្ក្រាបទីតាំងល្បែងស៊ីសងអាប៉ោងឬក៏អសមត្ថភាពក្នុងការបង្ក្រាបសង្ស័យជាឆ្នាំងបាយរបស់មន្ត្រីពាក់ព័ន្ធក្នុងខេត្តណាមួយហើយទើបព្រងើយកន្តើយមិនយកចិត្តទុកដាក់។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់សង្ឃឹមជាខ្លាំងលើមន្ត្រីពាក់ព័ន្ធនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
(ជាប់ព្រំប្រទល់រវាងស្រុកអូរជ្រៅនិងសង្កាត់និមិត្ត)ដែលមានឈ្មោះ ថា ពូជាង ជាអ្នកបើកល្បែងដុះស្លែ ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងខេត្តទាំងមូលហាក់បីដូចជាមិនចេញសកម្មភាពណាចុះបង្ក្រាបទីតាំងល្បែងស៊ីសងនោះទេ។
ជាក់ស្ដែងភ្នាក់ងារអង្គភាពសារព័ត៌មានយើងបានចុះទៅផ្តិតរូបភាពឃើញថាទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះនៅតែបន្តបើកលេងយ៉ាងរលូនដោយមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធណាមួយយកចិត្តទុកដាក់ក្នុងការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការអស់សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនិងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថាបច្ចុប្បន្នខ្លួនមានតួនាទីជាអ្វីដើម្បីបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ជាតិទាំងមូល និងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា ៖ ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ដែលធ្វើឲ្យក្រុមគ្រួសារកូនៗមាននូវវិប្បដិសារី ព្រោះថាល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋសង្ឃឹមថា ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុច ឲ្យមានប្រសិទ្ធភាពខ្ពស់និង រួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗ៕អត្ថបទ.គង្គា78