រាជធានីភ្នំពេញ: បុគ្គលិកផ្ទះសំណាក់(គូរូ)ដែលមានទីតាំងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ត្រូវបានចោរកាច់កយកម៉ូតូទៅបាត់តែម្ចាស់ផ្ទះសំណាក់មិនទទួលខុសត្រូនោះទេ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហុច ថុនា ភេទប្រុសអាយុ23ឆ្នាំមុខរបរជាយាមផ្ទះសំណាក់ខាងបានរៀបរាប់ថាកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៥ខែមេសាឆ្នាំ២០២៣ គាត់បានចេញពីបន្ទប់ជួលជិះម៉ូតូម៉ាកហុងដាC125. ពណ៌ខ្មៅ ពាក់ស្លាកលេខ 1JQ 9188. មកធ្វេីការនៅក្នុងផ្ទះសំណាក់
(គូរូ)ហេីយបានចាក់សោរកម៉ូតូត្រឹមត្រូវរួចនាំភ្ញៀវចូលក្នុងបន្ទប់ ស្រាប់តែចេញមកវិញក៏បាត់ម៉ូតូតែម្តងទៅ ជនរងគ្រោះបានបញ្ជាក់ថាម៉ូតូនេះគាត់បានទិញបង់រំលស់គេទេ គ្រាន់បានជិះមកធ្វេីការនៅផ្ទះសំណាក់នះ ឥឡូត្រូវបានចោរកាច់កយកទៅបាត់ហេីយ គាត់គ្មានអ្វីជាទីពឹងនោះទេ ចំណែកឯម្ចាស់ផ្ទះសំណាក់(គួរូ)មិនទទួលខុសត្រូវនោះទេ។
លុះដល់ម៉ោង១៤.៥០នាទីថ្ងៃខែឆ្នាំដដែលគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែទី១ដេីម្បីអោយសម្ថកិច្ចបេីកការស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
រាល់ការចោទប្រកាន់ពីសំណាក់ឈ្មោះ ហុចថុនា ទៅលេីផ្ទះសំណាក់(គូរូ) អង្គភាពសារព័ត៌មានCRN Newsមិនអាចសុំការបកស្រាយបំភ្លឺបាននោះទេ អង្គភាពយេីងខ្ញុំរង់ចាំបកស្រាយបំភ្លឺពីភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វេីការ៕ ពូឃ្លោក