ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះកងទ័ព ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ បានដឹកនាំសមាជិក សមាជិកទាំងក្នុង និងក្រៅប្រទេស ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់បងប្អូនកងទ័ព នៅកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងឱកាស ឯកឧត្តម ស៊ូម សារឿន បានជូនពរដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ឲ្យកាន់តែរឹងមាំ រីកចំរើនទៅមុខថែមទៀត និងជូនពរដល់ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុនមេបញ្ជាការ និងបងប្អូនកងទ័ពឲ្យមានសុខភាពល្អ គ្រប់គ្នាដើម្បីបន្តបំពេញភារៈកិច្ចជូនជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល សមាគមរាជសីហ៍ ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩។
អំណោយដែលបានប្រគល់ជូនរួមមាន៖�-បន្លែចម្រុះ ចំនួន ១០០០គីឡូក្រាម�-សាច់មាន់កញ្ចប់ ចំនួន ១០០០គីឡូក្រាម�-មីជាតិចំនួន ៥០កេស�-ថ្នាំដុសសម្អាតធ្មេញ ចំនួន ៩៩ប្រអប់�-ទឹកបរិសុទ្ធ ១៥៥កេស។
ជំនួសមុខមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកចំពោះកលពលតូចលេខ៩៩ និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដែលតែងតែយកចិត្តទុក្ខដាក់ និង នាំយកអំណោយមនុស្សធម៌ជារឿយៗជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដែលនេះ គឺជាទឹកចិត្តមិនអាចកាត់ថ្លៃបាន ក៏ដូចជាគាំទ្រ និងផ្តល់កម្លាំងចិត្តដល់បងប្អូនកងទ័ពផងដែរ៕