ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីដែលប្រមូលផ្ដុំគ្នាដោយសិស្សសាលានិងក្មេងស្ទាវជាច្រើនកំពុងពពាក់ពពូនគ្នា ដោយមិនឃើញមានកម្លាំងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាបឡើយ ក្រោយឱសានវាទរបស់អគ្គស្នងការនាពេលកន្លងមក។
ទីតាំងនេះបើកទទួលក្មេងៗទាំងនេះ និងអ្នកញៀនល្បែងប្រភេទហ្គេមបាញ់ត្រីនេះយូរណាស់មកហើយដោយមិនមានភ័យខ្លាចថាមានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឡើយសង្ស័យមានអ្នកមានអំណាចកាងពីក្រោយខ្នងហើយមើលទៅ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ នៅច្រកហាងកាហ្វឱរាកាហ្វេ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ឈ្មោះ ពៅ បើកដំណើរការរាប់ឆ្នាំណាស់មកហើយ កំពុងបើកលេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ច ផ្គើនក្រោយឱសានវាទរបស់អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿបានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយ
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន តើសមត្ថកិច្ចនឹងមានវិធានការណ៍យ៉ាងណាចំពោះ ទីតាំងណេតបង្កល្បែងសុីសងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ នៅច្រកហាងកាហ្វឱរាកាហ្វេ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ឈ្មោះ ពៅ កំពុងបើកទទួលភ្ញៀវដែលញៀនល្បែងចូលលេងយ៉ាងសប្បាយបែបនេះ?
រងចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានវិធានការយ៉ាងណាដែរចំពោះទីតាំងហ្គេមបាញ់ត្រីមួយនេះ៕crnnews