ខណ្ឌកំបូល៖ ដូចប៊ូសស្ត្រងចង់ដៃចឹង ជិតដល់ថ្ងៃការហើយផឹកប៊ូសស្ត្រងត្រជាក់ៗត្រូវឡានថ្មី១គ្រឿង
គូស្នេហ៍១គូដែលសំណាងជាងគេប្រចាំឆ្នាំ២០២៣ ជិតដល់ថ្ងៃរៀបការហើយស្រាបតែខាងប្រុសផឹកប៊ូសស្ត្រងអស់១កំប៉ុងត្រូវរង្វាន់ធំ ជាឡានថ្មីខ្លាញ់គោ១គ្រឿងពីប៊ូសស្ត្រង។
គូស្នេហ៍ខែឆ្នាំល្អ ១គូមានឈ្មោះថា ញ៉ុល ឃី អាយុ២៨ឆ្នាំ និងខាងស្រីឈ្មោះ សាន លាងសេង អាយុ ២២ឆ្នាំ។ បច្ចុប្បន្នរស់នៅ បន្ទប់ជួលភូមិ ត្រពាំងគល់ សង្កាត់ កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកទាំងពីរនឹងចូលរោងការនាថ្ងៃខាងមុខឆាប់ៗនេះហើយនៅខ្វះតែ២-៣ខែទៀតទេ ស្រាប់តែនូវដើមខែឧសភានេះ ខាងប្រុសបានទិញប៊ូសស្ត្រងញ៉ាំង ដោយសារមេឃក្ដៅខ្លាំងពេក គាត់ក៏នឹកស្រេករបស់ត្រជាក់ៗ ហើយក៏ចុះមកទិញប៊ូសស្ត្រង១កំប៉ុងយកទៅបន្ទប់វិញ ស្រាប់តែទៅដល់បន្ទប់វិញគាស់ផាច់ឃើញរូបឡានថ្មីខ្លាញ់គោ១គ្រឿងនៅនឹងក្រវិលប៊ូសស្ត្រងតែម្ដង។ ដំបូងលោក ញ៉ុល ឃី ប្រាប់គូដណ្ដឹងមិនជឿទេថាត្រូវឡាន ដល់ពេលគាត់បង្ហាញក្រវិលកំប៉ុងទៅស្រាប់តែស្ទុះមកអោបករជាប់ហើយស្រែកយំឡើងផ្អើលអ្នកនៅបន្ទប់ជួលមកចោមរោមមើលគ្រប់គ្នា។
តាមការយកព័ត៌មាននៅទីតាំងបន្ទប់ជួលខាងលើ មានអ្នកខ្លះថា គូស្នេហ៍នេះសំណាងណាស់ ហើយចង់សួររកមុខលោកអាចារ្យខាងណាជាអ្នកដេញវេលាឲ្យគាត់ទើបបានជាមានសំណាងម្លេះ គ្រាន់តែភ្ជាប់ពាក្យហើយមិនទាន់ដល់ថ្ងៃការផងរាសីឡើងមានលាភជើងបួនចូលហើយ គឺត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រងតែម្ដង។ អ្នកខ្លះទៀតថា មេឃក្ដៅគាត់រៀបទៅទិញប៊ូសស្ត្រងត្រជាក់ៗញ៉ាំដែរ ស្រាប់តែលឺគេស្រែក ថាឡានៗ ដល់ទៅមើលគេត្រូវឡានថ្មីប៊ូសស្ត្រងមុនបាត់ បើគាត់ទៅមុនហ្នឹងបន្តិចប្រហែលជាគាត់ជាអ្នកត្រូវរង្វាន់ឡានហ្នឹងហើយមើលទៅ៕
0
សំណាងមានពិត រង្វាន់មានពិត ពីភេសជ្ជះប៊ួសស្ត្រង
Filed in: ព័ត៌មានថ្មីៗ