កៀនស្វាយ. ពលរដ្ឋម្នាក់បានដាក់ពាក្យបណ្តឹងចូលមកលោកអធិការស្រុកកៀនស្វាយដោយសុំប្តឹងលោក វ៉េងកុសល មានតួនាទីជាអធិការងស្រុកកៀនស្វាយទទួលផ្នែកព្រហ្មទណ្ឌ ថាបានប្រេីហឹង្សាមកលេីរូបខ្លួន។
យោងតាមពាក្យបណ្តឹងបានរៀបរាប់ថាខ្លួនមានឈ្មោះ សុឹមមាំង ភេទប្រុសអាយុ៥៣ មុខរបរកសិករ ស្នាក់នៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៣
វេលាម៉ោង១២នឹង១០នាទី មានឈ្មោះវ៉េងកុសល ជាអធិការងស្រុកកៀនស្វាយ បាននាំបក្សពួកចូលមកផ្ទះរបស់ខ្លួន រូបគាត់បានសួរថាសល ឯងមកធ្វេីអ្វី? ស្រាប់តែឈ្មោះវ៉េងកុសល បានប្រាប់ថាមកចាប់អ្នកលេងជល់មាន់ដី រូបខ្ញុំបានប្រាប់ថាគ្មានទេ ស្រាប់តែឈ្មោះ វ៉េងកុសល ទះមករូបគាត់មួយដៃចំកញ្ចឹងកពីខាងក្រោយ បណ្តាលអោយរូបគាត់វិលមុខរកដូលទៅដី បន្ទាប់មកឈ្មោះ វ៉េងកុសល នឹងបក្សពួក បានមកឈរនៅមុខផ្ទះរបស់គាត់វិញ ចំណែករូបគាត់ត្រូវបានក្មួយបញ្ជួនមកកាន់មន្ទីពេទ្យព្រោះរូបគាត់មានជំងឺប្រចាំកាយផង។
ចំពោះការចោទប្រកាន់ពីសំណាក់ លោក សុឹមមាំង ទៅលេីលោក វ៉េងកុសល មានតួនាទីជាអធិការងស្រុកកៀនស្វាយនេះអង្គភាពសារព័ត៌មានCRNNewsបានព្យាយាមទំនាក់ទំនងទៅលោក វ៉េងកុសល តាមរយះបណ្តាញសង្គម Telegream ចង់ដឹងព័ត៌មានបន្ថែមដែរ លោកចូលមេីលតែមិនបានឆ្លេីយតបនោះទេ។
ជនរងគ្រោះបានសំណួមពរដល់លោក ព្រំុសំណាង អធិការនគរបាលស្រុកកៀនស្វាយមេត្តាជួយស្វែងរកយុត្តិធម៌ដល់រូបគាត់ផង ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគបាល ខេត្តកណ្តាល
ជួយត្រួតពិនិត្យនឹងមានវិធានការទៅមន្ត្រីក្រោមឱវាទផងទាន មិនថាតែសម្ថកិច្ចឬក៏ប្រជាពលរដ្ឋធម្មតានោះទេគឺមានសិទ្ធិស្មេីៗភាពគ្នាចំពោះមុខច្បាប់ ប្រសិនពលរដ្ឋបានប្រព្រឹត្តអ្វីខុសទៅនឹងផ្លូវច្បាប់ សម្ថកិច្ចមានតួនាទីចាប់ខ្លួនក៏កសាងសុំណុំរឿងចាត់ការទៅតាមនិតិវិធីនៃច្បាប់ មិនគួរណាអាងមានតួនាទីមានស្បែកខ្លាពាក់ហេីយចង់វ៉ៃធ្វេីបាបអ្នកណាតាមតែអំពេីចិត្តបាននោះទេ។ ពូឃ្លោក