ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់

ខេត្តកំពង់ធំ. នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ លេីក​គម្រោង​ផែនការ​ត្រូវ​បំពាក់​ជូន​អតីត​យុទ្ធ​ជន​នៅ​ទូទាំង​ខេត្ត​កំពង់​ធំ​ ចំនួន​ ៣,៤៤៧​ នាក់​  ដែលបានអញ្ជើញមកពីស្រុក ក្រុង ចំនួន​ ៤​ គឺ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដែលពិធីនេះប្រព្រឹត្តទៅ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ​  ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន   មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  សម្រេចបាននាពេលកន្លងមក  ក្រោម​ការ​ដឹកនាំ​ និង​ណែនាំ​ផ្ទាល់​ពីឯកឧត្តម​ទេសរដ្ឋមន្រ្តី​នាយ​ឧត្ដមសេនីយ៍​កិត្តិ​សង្គហបណ្ឌឹត​គន់​ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ និង​ឯក​ឧត្ដម​ងួន​ រតនៈ​ អភិបាល​ខេត្ត​ ប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ខេត្ត​កំពង់ធំ​  ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត បានចំនួន ៣៨៧ខ្នងផ្ទះ ក្នុងនោះសាងសង់នៅតាមមូលដ្ឋាននានានៅទូទាំង៩ក្រុង ស្រុកនៃខេត្តកំពង់ធំ បានចំនួន២៤៦ក្នុងផ្ទះ និងគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាសាងសង់ជូនបងប្អូនអតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចបានចំនួន ១៤១ខ្នងផ្ទះ ជាមួយនោះដែរសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជនចំនួន១៤១ គ្រួសារដោយ ក្នុងមួយគ្រួសារមួយហិតាកន្លះ ផងដែរ។ ក្រៅពីនោះទៀតបានដំណើរការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន បានទាន់ពេលវេលាក្នុងពិធីបុណ្យសព​ នឹងបានជួយដោះស្រាយនូវរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាផងដែរ។
ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ដែល​បានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។  ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម  ជា ចាន់តូ បានសូមកោតសរសើរនូវវីរភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។
បន្ទាប់មកឯកឧត្តមបណ្ឌិត ជា ចាន់តូ រួមជាមួយ ឯកឧត្តម  ងួន រតនៈ  អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានបំពាក់គ្រឿងឥស្សរិយយស ជានិមិត្តរូបជូនអតីតយុទ្ធជនចំនួន៤១នាក់និងបានឧបត្ថម្ភថវិកាមួយចំនួន ផងដែរ​ ជូនដល់​បងប្អូនអតីតយុទ្ធជនទាំងចំនួន២.១០៥នាក់ ដែលបានចូលរួមក្នុងពិធីនេះ​ ។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com