(ឧត្តរមានជ័យ) នាព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះក្រុមអាជីវករ រកស៊ីដឹកទំនិញគ្រឿងចាប់ហួយគ្រប់ប្រភេទពីប្រទេសថៃដឹកតាមច្រក អន្តរជាតិជាំសាង៉ាំប្រមាណជា៥០នាក់ បានលើកគ្នាមកតវ៉ាស្នើរសុំជាលើកទី២ហើយបញ្ហារឿងប្រធានទីស្នាក់គយនិងរដ្ធាករច្រកជាំសាងុាំបានឆ្លើយបញ្ជាក់ទៅក្រុមអាជីវករពាក់ព័ន្ធការឡើងថ្លៃលើការបង់ពន្ធក្បាលឡានរាល់ការដឹកទំនិញគ្រឿងចាប់ហួយចំរុះពីប្រទេសថៃមកកម្ពុជាតាមច្រកអន្តរជាតិជាំសាងុាំ ដែលការតវ៉ាជាថ្មីម្តងទៀតនេះបានកើតឡើងនៅព្រឹកមិញស្ថិតនៅត្រង់ចំណុចមាត់ច្រកព្រំដែនអន្តរជាតិជាំសាងុាំ ភូមិជាំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យក្រោយពីពេលក្នុងអំឡុងថ្ងៃទី១២ខែឧសភាឆ្នាំ២០២៣កន្លងទៅនេះដោយបានផុសលើបណ្តាញសង្គមផងដែរដែលករណីនេះជាក់ស្តែងបានធ្វើម្តងរួចមកហើយតែពុំទាន់បានការដំណោះស្រាយរឿងការស្នើរសុំពីក្រុមអាជីរឡើយជុំវិញរឿងឡើងថ្លៃពន្ធបើតាមការលើកឡើងពីក្រុមអាជីវករគិតត្រឹមថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះជាង១ខែមកហើយជុំវិញការដំឡើងថ្លៃពន្ធគយហើយក្រុមអាជីវករមិនព្រមតាមការដំឡើងថ្លៃពន្ធបង់ក្បាលឡាននៅច្រកអន្តរជាតិជាំសាងុាំមួយនេះ។
លោកងួនទ្ធី រិទ្ធ អភិបាលស្រុកអន្លង់វែងបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះថា ចំពោះករណីបងប្អូនអាជីវករ រកសុីដឹកទំនិញនាំគ្នាមកតវ៉ានៅច្រកជាំសាង៉ាំគឺពិតជាមានពិតប្រាកដមែន ហើយព្រឹកមិញនេះលោកបានទៅទទួលមិត្តភ័ក្ត្រមកពីស្រុកថៃដល់ពេលឃើញសភាពបែបនឹងក៏បានពន្យល់បងប្អូនអាជីវករមកធ្វើការស្នើរសុំបញ្ចុះតម្លៃពន្ធពីខាងគយរឿងដឹកទំនិញចឹងក្នុងនាមលោកជាអភិបាលស្រុកបានណែនាំពន្យល់បន្ថែមដល់បងប្អូនដែលកំពុងធ្វើការតវ៉ានៅមាត់ច្រកជាំសាងុាំឲ្យនាំគ្នាត្រឡប់ទៅវិញសិនដោយរងចាំគណ:កម្មាការថ្នាក់លើមកពីខេត្តធ្វើការដោះស្រាយនាពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
បើតាមប្រភពពីប្រជាពលរដ្ឋ ដែលជាក្រុមអាជីវកររកសុីដឹកទំនិញក្នុងចំណោម៥០នាក់ដោយគាត់សុំមិនបញ្ចេញអត្តសញ្ញាណឈ្មោះបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះថា ស្ថិតនៅក្នុងថ្ងៃនេះពួកនាំគ្នាមកធ្វើការតវ៉ាជាលើកទី២ស្នើរសុំរាល់ការដំឡើងថ្លៃពន្ធគយឲ្យបង់ក្បាលឡានច្រើនជាងទ្វេដង ហើយបើពុំមានការដោះស្រាយជូនពួកគាត់ដោយសមស្របណាមួយនោះទេ ពួកគាត់ត្រូវផ្អាកដឹក ហើយមួយប្រឈមនឹងអត់លុយបង់ធានាគារ ពីព្រោះថាការរកសុីដឹកទំនិញរបស់ពួកភាគច្រើនសុទ្ធសឹងតែខ្ចីលុយពីធានាគារទាំងអស់ ។
ប្រភពដដែលបានអះអាងការដែលគាត់រកស៊ីដឹកទំនិញចេញចូលតាមច្រកជាំសាងុាំនេះ ដឹកតាមឡានសាំយ៉ុង ឡាននីសាន់ ឡានឆ្នៃគឺមានរយៈពេលប្រាំទៅប្រាំមួយឆ្នាំមកហើយមិនដែលខាងគយណាមកដំឡើងថ្លៃពន្ធបង់ក្បាលឡានដូចនេះទេទើបតែឆ្នាំ២០២៣នេះខាងគយបានមកដំឡើងថ្លៃប្រាក់ពន្ធ ឡើងខ្ពស់ពេកធ្វើឲ្យពួកគាត់ក្នុងចំណោមអ្នករកស៊ីដឹកទំនិញប្រហែលជា៤០ទៅ៥០ឡានមានការតវ៉ាមិនយល់ព្រមតាមការឡើងថ្លៃរបស់ មេគយប្រចាំការនៅច្រកអន្តរជាតិជាស្រងុាំនេះម៉្យាងវិញទៀតកាលពីមុនគយគេឲ្យបង់ថ្លៃក្បាលឡាន១ជើងតែ២៥មុឺន ដឹកបាន៧ជើងបង់ថ្លៃក្បាលឡានអស់ត្រឹមតែ១លានចិតសិបប្រាំមុឺនរៀលខាងគយគេចេញវិក័យប័ត្រឲ្យ១សន្លឹកតែនៅពេលថ្មីៗនេះខាងគយគេប្រាប់ថាខាងថ្នាក់លើតម្រូវឲ្យពួកគេដឹក១ជើងត្រូវបង់ថ្លៃក្បាលឡាន១លានចិតសិបប្រាំមុឺនរៀលហើយចេញវិក័យប័ត្រឲ្យតែម្តងចឹងវាខុសគ្នាខ្លាំងពេក។
សូបបញ្ជាក់ទាក់ទិនទៅនឹងការ តវ៉ារបស់ក្រុមអាជីវកររកសុីដឹកទំនិញជាថ្មីម្តងទៀតនេះដែរ ក្រុមការងារព័ត៌មានយើងបានព្យាយាមទាក់ទងតាមសួរនាំទៅលោក ឆរណាក់ ប្រធានទីស្នាក់ការគយនិងរដ្ធាករច្រកជាំសាងុាំដើម្បីសុំការបកស្រាយជុំវិញការដំឡើងពន្ធលើការបង់ថ្លៃក្បាលឡានរបស់ក្រុមអាជីវករនៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២៣នេះលោកបាននិយាយតបវិញថាខ្ញុំមិនឆ្លើយតបជាមួយអ្នកពត៌មាននោះទេដោយលោកបានដើរគេចចេញហើយប្រើកាយវិការទាំងទឹកមុខចង់ច្រងេងច្រងាងទៀតផង។