ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ពិតជាខ្លាំងមែន! អភិបាលខេត្តកំពង់ឆ្នាំង​ ជឿលើគ្រូហោ​ ភ្លេចយកខួរមកគិត បានហ៊ានយក រូបិយប័ណ្ណខ្មែរ ដើរជាន់ប្រមាថព្រះបរមរតនកោដ្ឋ…

ខេត្តកំពង់ឆ្នាំង÷ក្រោយពេលបែកធ្លាយរូបភាព២ទៅ ៣សន្លឹកក្នុង ពិធីសូត្រមន្តឡេីងគេហដ្ឋានថ្មីដ៏ធំស្កឹមស្កៃ​ របស់លោក អភិបាលខេត្តកំពង់​ឆ្នាំង លោក​ ឈួរ ច័ន្ទឌឿនកាលពីថ្ងៃទី ០៩​ខែមករាឆ្នាំ២០២០​ ដែលសាច់ញាតិរបស់លោក​បានបង្ហោះលើបណ្ដាញសង្គមហ្វេស​ប៊ុក កន្លងមកធ្វើឱ្យ មហាជនទូទាំងប្រទេសផ្ទុះការរិះគន់ ដោយលើកឡើងថា​ អភិបាល​ខេត្តកំពង់ឆ្នាំងរូបនេះ មិនគួរធ្វើរឿងផ្ដេស​ផ្ដាសបែបនេះសោះយករូបិយប័ណ្ណប្រាក់​ដែលមានរូបព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋ ដែលប្រជាពលរដ្ឋទូទាំងប្រទេសគោរព​ស្រលាញ់ទ្រង់ មកក្រាលលើកាំជណ្ដើរផ្ទះហើយដេីជាន់ពីលើអញ្ចឹងសោះ​ នេះជាកា​ប្រមាថ ដ៍ធ្ងន់ធ្ងរទៅលេី ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងនាមខ្លួនជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ។

 

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ ចាប់​តាំងពីលោកឈួរ ច័ន្ទ​ ឌឿន​ មកកាន់តំណែងជា អភិបាលខេត្តកំពង់ឆ្នាំង​និងអតីតជា​មេ​បញ្ជាការតំបន់ប្រតិបត្តិការសឹក​រងកំពង់ឆ្នាំង គាត់តែងតែធ្វើរឿងប្លែកៗធ្វ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងដែលមានចំណុចដូចខាងក្រោម ÷

ដូចជារឿងទី០១-យកដីរបស់រដ្ឋធ្វើជារបស់ខ្លួន។

ទី០២- យកត្រារដ្ឋបាលខេត្តមកប្រេីក្នុងការ ថ្លែងការណ៍ការពារទ្រព្យសម្បត្តិរបស់ខ្លួន នឹងកោះហៅភ្ញៀវទៅហែរជំនួន។

ទី០៣ -ចេញសេចក្តីជូនដំណឹងបិទទីលានបាល់ ទាត់មុខសាលាខេត្តកំពង់ឆ្នាំងតែត្រូវបរាជ័យ។

ទី០៤ -សូម្បីតែធ្វើបង្គន់អនាម័យក៍ក្រុងពាលី និងធ្វើខ្ទមអ្នកតាក៍ក្រុងពាលីកោះហៅមន្ត្រីរាជការទៅចូលរួមដោយមិនខ្វល់ពីពេល វេលា​ ។

ទី០៥ -ញុះញ៉ុងឲ្យគេប្ដឹងអ្នក សារព័ត៌មាន តែខ្លះមិនធ្វើតាម ខ្លះទៀតក៏ធ្វើតាម។

ទី០៦ – រំលោភសេចក្តីសម្រេចរបស់តុលាការរឿងដីធ្លីនៅបន្ទាយតំបន់ប្រតិបត្តិការកំពង់​ឆ្នាំង។

ទី០៧ -កោះប្រជុំមន្ត្រីរាជការគ្មានពេលទំនេរ ខុសពីខេត្តផ្សេង ធ្វើឲ្យមន្ត្រីរាជការ​មានការរអ៊ូររទាំយ៉ាងខ្លាំង​ ។

ទី០៨ -បក្ខពួកនិយមនិងគ្រួសារនិយម។

ទី០៩ -នៅថ្ងៃទី០៩ខែមករាឆ្នាំ២០២០ ក្នុងពិធីសូត្រ​មន្តឡើងគេហដ្ឋានថ្មី របស់អភិបាលខេត្តបែរ​ជាយករូបិយប័ណ្ណប្រាក់រៀលដែលមានរូប​ព្រះឆ័យល័ក្ខ ព្រះបរមរតនកោដ្ឋព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ទៅក្រាលតាមកាំជណ្ដើរហើយដើរជាន់ពី​លើ។ ល។​

រឿងប្លែកៗចប្លែកបែបនេះត្រូវបានមហាជនមើលឃើញថាដោយសារតែលោក​អភិបាលខេត្តកំពង់ឆ្នាំងរូបនេះជឿទៅលើគ្រូហោ ជ្រុលខ្លាំងពេកទើបធ្វើឲ្យ ប្រព្រឹត្តិរឿងមិនគួរគប្បីបែបនេះ។ សូមបញ្ជាក់ថារូបភាពទាំងអស់នេះគឺជា​ពិធី​សូត្រមន្តឡើងគេហដ្ឋានថ្មីរបស់​ លោកអភិបាល​ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៩ខែមករាឆ្នាំ២០២០ដោយបែកធ្លាយពី accounហ្វេស​ប៊ុករបស់សាច់ញាតិ​ លោកអភិបាលខេត្តបង្ហោះលើបណ្ដាញសង្គម។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com