ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ចំនួនមួយកន្លែងឋិតនៅផ្សារសឹងមានជ័យថ្មីជាន់ក្រោមដី ក្នុងសង្កាត់ស្ទឹងមាន១ ខ័ណ្ឌមានជ័យ ក្រោយពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំកម្លាំងផ្ទាល់ដោយ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី នៅវេលា ល្ងាច ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងមក ប៉ុន្តែថ្មីៗនេះបានធ្វើសកម្មភាពបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមួលដ្ឋានមិនហ៊ានបង្ក្រាប!
សូមរំលឹកថា៖ កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប! ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា៖ បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
សូមបញ្ជាក់ថា៖ សម្ដេចតេជោ ហ៊ុន សែន បានដាក់ពាក្យស្លោកថា អ្នកសារព័ត៌មាន ត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ ឬញុះញុង បំពុលសង្គម ផ្សាយតែព័ត៌មានណាដែលពិត។
ចំណែកលោក ហែម ដារិទ្ធិ អភិបាលខ័ណ្ឌមានជ័យ និង លោក វរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប! បណ្ដោយឱ្យបនល្បែងសុីសង រីកដូចផ្សិតក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ១ សូមស្នើសុំ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តាជួយចាត់កូនចៅក្រោមឱ្យវាទចុះទ្រូតពិនិត្យទីតាំងហ្គេមបាញ់ត្រីដ៏ធំ ចំនួនមួយទីតាំងក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ក្រោយដី សង្កាត់ស្ទឹងមានជ័យ១ នេះផងបាទ៕