ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រុយកាន់តែរោមហើយបន្ទាប់ពីធំក្លិនស្អុយសាយភាយចេញពីក្រុមហ៊ុនសាងសង់ផ្ទះល្វែង ធី សុភក្រ័

រាជធានីភ្នំពេញ៖  អតិថិជនមួយនាក់ទៀតហើយដែលបានបង្ហាញឯកសារផ្ទះមួយមានប្លង់២ត្រួតគ្នាបន្ទាប់ពីគាត់បានទិញផ្ទះល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ   លោក ឡាងលីកូ បានឲ្យដឹងថាកាលពីអំឡុងឆ្នាំ២០២០ នាសម័យជំងឺកូវីឌ១៩ លោកបានប្រមូលប្រាក់ដែលបានសន្សំយកមកទិញផ្ទះមួយល្វែងពីក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានឈ្មោះ គង់ អៀងពៅ  ជាអ្នកទទួលប្រាក់ពីខ្ញុំ៣ដំណាក់កាល សរុប $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) តាមរយៈកុងនាគារអេសុីលីដា ហើយក្រុមហ៊ុនត្រូវផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមកឈ្មោះខ្ញុំ ។

លោក ឡាង លីកូ  បានឲ្យដឹងទៀតថាបន្ទាប់ពីលោកទទួលបានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី១៩ខែ វិច្ឆិកាឆ្នាំ២០២០ ផ្ទះលេខ ១៨៨A កាត់ពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧A ខាងត្បូងទល់នឹង១៨៩A ខាងកើតទល់ផ្លូវ ខាងលិចទល់នឹង ១៦០A
ផ្ទះទិញហើយមិនទាន់បានរស់នៅរកសុីអីស្រួលបួលផងស្រាប់តែមានប្លង់មកមួយទៀតឈ្មោះ ឈឺន សរ ជាម្ចាស់កម្មសិទ្ធហើយបានផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៥០៤៤/១៩ ផ្ទេទៅឲ្យឈ្មោះ ចេង យោង ផ្ទះលេខ ១៨៨អា ដូចផ្ទះខ្ញុំដែរ  ដែលមានព្រំប្រទល់ខាងជើងទល់នឹង ១៨៧អា ខាងត្បូង១៨៩អា ខាងកើតទល់ផ្លូវ  ខាងលិចទល់នឹង ច្រកឌឿងហែម ។

ក្រោយលោក ឡាង លីកូ បានឃើញប្លង់ផ្ទះរបស់ខ្លួនមិនប្រកតីដែលផ្ទះមួយមានប្លង់ត្រួតសុីគ្នាបែបនេះលោកក៍បានទៅរកមេធាវីដើម្បីរៀបឯកសារដាក់ស្នើទៅសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយស្រាវជ្រាវស្វែងរកការពិត។

ក្រុមការងារសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅសួរលោក ចេង យោង  លោកសុំមិនឆ្លើយតបព្រោះរឿងគាត់កំពុងដំណើរការនៅតុលាការហើយ។

ក្រុមការងារសារព័ត៌មានបានទាក់ទងទៅសួរលោក គង់ អៀងពៅ ប្អូនប្រុសបង្កើតម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ        ដែលជាអ្នកទទួលប្រាក់ពីលោក ឡាង លីកូ ចំនួន $47000  (បួនមុឺនប្រាំពីពាន់ដុល្លា) លោកឆ្លើយថាមិនដឹងរឿងនឹងទេព្រោះលោកបានឈប់ពីក្រុមហ៊ុនយូរហើយ  ចំណែកលោកស្រី គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះលោកស្រីព្យាយាមស្នើសុំមិនទាន់ឲ្យចេញផ្សាយរង់ចាំការដោះស្រាយគ្នាសិនហើយលោកស្រីព្យាយាមណាត់ក្រុមការងារសារព័ត៌មានទៅជួបដើម្បីបង្ហាញឯកសារ អង្គភាពសារព័ត៌មានក៍បានអនុញ្ញាតឲ្យលោកស្រីម្ចាស់ក្រុមហ៊ុនមកជួបនឹងបង្ហាញឯកសារនៅស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN ដែលស្ថិតនៅខណ្ឌកំបូល ។
នៅវេលាម៉ោង០៩:១៥នាទីព្រឹកថ្ងៃអាទិត្យទី១០ខែកញ្ញាឆ្នាំ២០២៣លោកស្រី គង់ យ៉ាងធី  លោកជាសុភក្ត្រ័ លោកគង់អៀងពៅ លោកស្រីសោមណាវី មេភូមិ៦បានមកស្នាក់ការកណ្តាលអង្គភាពសារព័ត៌មាន KNN មានគ្នា៤នាក់ នឹងបង្ហាញឯកសារជូនលោក ប៉ក់ ចំរ៉ុង ហៅពូឃ្លោក ចាងហ្វាង CRNnews  មើលបាន តែហាមថត ដែលមានដីការពីតុលាការសម្រេច និរាករណ៍ ផ្ទះលេខ១៨៨អា ចោលហើយដែលមានឈ្មោះ ចេងយោង។

លោកស្រី គង់ យ៉ាងធី នៅតែទទូចស្នើសុំកុំឲ្យផ្សាយពីភាពមិនប្រកតីរបស់ក្រុមហ៊ុនលោកស្រីបន្តទៀត

តែទោះជាយ៉ាងណាខាងលោក ឡាង លីកូ មិនព្រមទេនូវតែស្នើសុំឲ្យស្ថាប័ណ្ណសារព័ត៌មានក្នុងស្រុកមេត្តាជួយចុះផ្សាយបន្តគ្នាផង​និង​ស្នើសុំឲ្យអជ្ញាធរខណ្ឌពោធិ៍សែនជ័យមេត្តាជួយដោះស្រាយទៅតាមផ្លូវច្បាប់ កុំឲ្យមានអ្នកដែលមានប្រាក់ទិញផ្ទះហើយបែរជាជួបរឿងដូចគាត់
ផ្ទះមួយមានប្លង់ត្រួតសុីគ្នារហូតដល់ទៅ២បែបនេះ។១០.០៩.២០២៣

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com