ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់

រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយភាពមិន​ប្រកតី​របស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់និងលក់ផ្ទះល្វែងនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះមួយមានប្លង់រហូតដល់ទៅ២ធ្វើឲ្យអតិថិជនរបស់ខ្លួនសម្តែងនូវអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មិនត្រឹមតែខកចិត្តប៉ុណ្ណឹងនោះទេថែមទាំងដេកលែងលក់បន្ទាប់ពីអតិថិជនបានកាន់ប្លង់ទៅរកអជ្ញាធរមូលដ្ឋានឲ្យជួយរកភាពមិនប្រកតីបែជាលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដាក់ពាក្យបណ្តឹងប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់ទៅតុលាការពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង។​

លោកស្រី សេក ម៉ាលី គឺជាអតីតៈប្រធានទីផ្សារលក់ឲ្យក្រុមហ៊ុន ធី សុភ័ក្ត្រ  បានរៀបរាប់ទាំងការឈឺចាប់ដោយសារតែខ្លួនបានបំរើម្ចាស់ខុសមិនត្រឹមតែរកអតិថិជនមកទិញផ្ទះបានរាប់សិបល្វែងនោះទេរហូតអូសទាញបងប្អូនបង្កើតមកទិញដើម្បីរស់នៅក្បែរគ្នា តែជាអកុសលបែជាផ្ទះមួយមានប្លង់២ ម្ចាស់ផ្ទះ២ផ្សេងគ្នា   ហើយថែមទាំងថៅកែមានបំណងប្តឹងខ្លួនរួមទាំងបងប្អូនបង្កើត៤នាក់យកទៅដាក់គុកថែមទៀត។​

ការយំស្រែករកភាព​យុត្តិធម៌​របស់លោកស្រី សេក ម៉ាលី នៅលើកញ្ចក់ទូរទស្សន៍​ប៉ុនបាតដៃធ្វើឲ្យមហាជនទូទាំងប្រទេសបញ្ចេញមតិវៃប្រហារទៅលើម្ចាស់ក្រុមហ៊ុនខាងលើយ៉ាងចាស់ដៃ   តែលោកស្រី គង់ យ៉ាងធី  ម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ ក៍ខិតខំការពារ កិត្តិយស​សេចក្តីថ្លៃថ្នូ​របស់ខ្លួននិងក្រុមហ៊ុនផងដែរដោយបានបង្ហាញឯកសារលើ comments ហើយចោតថាលោកស្រី សេក ម៉ាលី ជំពាក់ប្រាក់លោកស្រីជាង ប្រាំបួនមុឺនដុល្លា ថែមទាំងខ្ចីប្លង់ផ្ទះរបស់ខ្លួនយកទៅរកលុយ ដើម្បីទិញវីឡានិងរថយន្តសេរីទំនើបធ្វើខ្លួនហៃសូរ ។​
លោកស្រី គង់ យ៉ាងធី បាន បដិសេធ ទាំងស្រុងរឿងចោតប្រកាន់ខាងលើថាផ្ទះមួយមានប្លង់២នោះគឺជារឿងមិនពិតលោកស្រីរកសុីក្នុងវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំហើយគឺរកសុីត្រឹមត្រូវថ្លៃថ្នូរណាស់មិនដែលមានរឿងអញ្ចឹងទេ ផ្ទះមួយគឺប្លង់មួយអជ្ញាធរ លោក វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅ២ ក៍លោកបានចុះ ហត្ថលេខា និង វៃត្រាទទួលស្គាល់ដែរ មិនអាចបង្ខូច កិត្តិយស​លោកស្រីបានទេ។​

តែទោះជាយ៉ាងណា​ក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេអតិថិជនដែលទិញផ្ទះនៅក្នុងបុរីសន្តិភាព២ ពីក្រុមហ៊ុន​លក់ផ្ទះល្វែង ធី សុភ័ក្ត្រ បានប្រាប់មកអ្នកសារព័ត៏មានយើងថាពួកគាត់ក៍រងគ្រោះដែរដោយសារតែផ្ទះល្វែងរបស់លោកស្រី គង់ យ៉ាងធី​ និង ស្វាមីឈ្មោះ ជា សុភ័ក្ត្រ ដែលគេស្គាល់ថាជាមន្ត្រី អនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាល​វិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដែលមានគោរមងារ ជាឯកឧត្តម គឺផ្ទះមួយមានប្លង់២ដែរ ហើយអតិថិជនរូបនេះបានរកមេធាវីនិងបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរក យុត្តិធម៌​ផងដែរ។​

មហាជនកំពុងតែឆ្ងល់ហើយរងចាំតាមដានថាតើផ្ទះមួយមានប្លង់២មែនឬយ៉ាងណា បើសិនជាមាន២មែនតើគេធ្វើយ៉ាងមិចបានជាមានប្លង់២ បើសិនជាមន្ត្រីជំនាញរកឃើញថាក្រុមហ៊ុនខាងលើសាងសង់ផ្ទះល្វែងលក់ហើយកែឆ្នៃផ្ទះមួយមានប្លង់២ត្រួតគ្នាមែននោះ តើវាសនាក្រុមហ៊ុនលោកស្រី គង់ យ៉ាងធី  និងទៅជាយ៉ាងណា?​

ព្រោះថ្មីៗនេះឧកញ៉ាដីឡូត៍ដែលរកសុី​ទុច្ចរិត​ធ្វើបាបប្រជារាស្ត្របានចូលទៅសម្រាកក្នុងគុកជាបន្តរបន្ទាប់ហើយ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com