ភ្នំពេញ៖ ទីតាំងណេតបង្កប់ល្បែងសុីសងនៅក្នុងខណ្ឌដូនពេញបើកលេងយ៉ាងរលូនមិនខ្វល់ពីឱសានវាទរបស់អគ្គស្នងការនគរបាលជាតិ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥ កែង និងផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ កំពុងបើក លេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ច ផ្គើន ក្រោយឱសានវាទរបស់អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿនបានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយ។
ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន តើសមត្ថកិច្ចនឹងមានវិធានការណ៍យ៉ាងណាចំពោះ ទីតាំងណេតបង្កល្បែងសុីសងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥ កែង និងផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ កំពុងបើកទទួលភ្ញៀវដែលញៀនល្បែងចូលលេងយ៉ាងសប្បាយបែបនេះ?
ប្រជាពលរដ្ឋរង់ចាំមេីលថា តេីចំណាត់ការរបស់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ
អាចធ្វេីឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្តិបានដល់កំរិតណា។crnnews