ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ

ខណ្ឌពោធិ៍សែនជ័យ​៖ រឿងរាវអាស្រូវរបស់លោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ សាងសង់ផ្ទះល្វែងលក់ផ្ទះមួយមានប្លង់២មហាជនកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លោក ឡាង លីកូ បានលើកឡើងសារជាថ្មីថាលោកបានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៣ តែមកទល់ពេលនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដោះស្រាយជូនគាត់ហើយ ប៉ន្តែគ្មានលទ្ធផលផ្លែផ្កាឲ្យជនរងគ្រោះបន្តិចសោះ ។ លោក ឡាង លីកូ បានរៀបរាប់ពីរឿងអាស្រូវរបស់លោកស្រី គង់ យ៉ាងធី ដែលបានចេញរកសុីមិនស្មោះត្រង់ដោយលក់ផ្ទះឲ្យគាត់ក្នុងតម្លៃ $47000 ហើយអ្នកដែលទទួលប្រាក់ឈ្មោះ គង់ អៀងពៅ ត្រូវជាប្អូនបង្កើតរបស់លោកស្រី គង់ យ៉ាងធី ។​

អង្គភាពសារព័ត៌មានយើងខ្ញុំ ក៍ធ្លាប់បានហៅទូរសព្ទទៅលោក គង់ អៀងពៅ ដើម្បីសួរនាំផងដែរទាក់ទងរឿងផ្ទះលោក ឡាង លីកូ ដែលបានទិញផ្ទះលេខ ១៨៨អា ពីគម្រោងក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានលោកស្រី គង់ យ៉ាងធី ជាម្ចាស់ក្រុមហ៊ុន ហើយលោក គង់ អៀងពៅ  គឺជាអ្នកទទួលប្រាក់ ពីលោក ឡាង លីកូ តាមរយៈ​ត្រេនស្វឺពីកុងធនាគារអេសុីលីដា ទៅឈ្មោះ គង់ អៀងពៅ តែលោក គង់ អៀងពៅ​ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនដឹងរឿងនេះទៀតទេព្រោះលោកបានឈប់ពីការងារនេះយូហើយ។​

លោក ឡាង លីកូ សម្តែងការអស់សង្ឃឹមបន្ទាប់ពីឭសម្តីលោក គង់ អៀងពៅ ជាអ្នកទទួលប្រាក់ហើយក៍ត្រូវជាប្អូនបង្កើតម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលមានលោកស្រី​គង់ យ៉ាងធី ជាថៅកែ បែជាឆ្លើយបែបយករួចខ្លួនបែបនេះ លោក ឡាង លីកូ កាន់តែអស់សង្ឃឹមនោះគឺលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ មិនព្រមចេញមុខដោះស្រាយស្វែងរកការពិតរឿងផ្ទះមួយមានប្លង់២របស់ក្រុមហ៊ុន ធី សុភ័ក្ត្រ នោះទេ បែជាសង្ងំអង្គុយសោយសុខនៅតែក្នុងបន្ទប់ម៉ាសុីនត្រជាក់ហើយបណ្តោយឲ្យនាយទន់ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់លក់ផ្ទះល្វែងក្នុងបុរីសន្តិភាព២ធ្វើតាមតែអំពើចិត្ត។​


លោក ឡាង លីកូ បានស្នើសុំទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយចេញមុខដោះស្រាយស្វែងរកការពិតរឿងផ្ទះលេខ១៨៨អា ដែល មានប្លង់២ត្រួតសុីគ្នា  ដែលបានទិញពីលោកស្រី គង់ យ៉ាងធី អ្នកដែលទទួលប្រាក់ឈ្មោះ គង់ អៀងពៅ ត្រូវជាប្អូនបង្កើតលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដើម្បីស្វែងរកការពិតហើយលោក ឡាង លីកូ បានស្នើសុំឲ្យអជ្ញាធរខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ មេត្តាចាត់វិធានផ្លូវច្បាប់ផងដែរ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com